(ភ្នំពេញ)៖ សាខាសន្ធរម៉ុករបស់ធនាគារ កាណាឌីយ៉ា ក.អ បានប្តូរមកទីតាំងថ្មី ដែលស្ថិតនៅចំពីមុខវិទ្យាល័យសន្ធរម៉ុក ដែលមានអាគារលេខ ៦៤១ ABC មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១តទៅ។
អ្នកស្រី សុង ខេងឡាយ អគ្គនាយិការង និងជានាយិកាប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា ក.អ បានថ្លែងថា សាខាសន្ធរម៉ុក ដែលស្ថិតនៅលើទីតាំងថ្មីនេះ នឹងផ្តល់សេវាកម្ម ហិរញ្ញវត្ថុប្រកបដោយផាសុខភាព និងភាពងាយស្រួល ជូនអតិថិជនទាំងអស់ តាមបែបសម័យទំនើប និងបែបឌីជីថលទំនើប ដោយផ្តល់ជូននូវ សេវាកម្មហិរញ្ញវត្ថុ យ៉ាងសំបូរបែបដូចជា៖
* សេវាធនាគារឌីជីថល, ដូចជា ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដកប្រាក់ Mobile Banking ការទូទាត់តាមស្តេន, កាតឥណពន្ធ កាតឥណទាន ប្រាក់បញ្ញើរ និងគណនីសន្សំ គ្រប់ប្រភេទ ឥណទានអាជីវកម្មឥណទានផ្ទះ ឥណទានយានយន្ត ឥណទាន ប្រើប្រាស់ផ្ទាល់ខ្លួន ហេរញ្ញប្បទានពាណិជ្ជកម្មគ្រប់ប្រភេទ សេវាផ្ទេរប្រាក់ក្រៅប្រទេស និងក្នុងស្រុក សេវាបើកប្រាក់បៀវត្ស និងសេវាទទួលបង់ពន្ធគ្រប់ប្រភេទ -ល-។
អ្នកស្រី សុង ខេងឡាយ បានថ្លែងថា «យើងខ្ញុំសូមគោរពអញ្ជើញ និងស្វាគមន៍យ៉ាងកក់ក្តៅ ដល់អស់លោក លោកស្រី និងអតិថិជនទាំងអស់អញ្ជើញ មកទទួលបទពិសោធន៍ថ្មី ទំនើបពីសាខាសន្ធរម៉ុករបស់យើង»។
អ្នកស្រី សុង ខេងឡាយ បានបន្តទៀតថា «យើងខ្ញុំសូមឆ្លៀតឱកាសដ៏វិសេសវិសាលនេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដៃគូអាជីវកម្ម និងនិយ័តករទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្ត ការគាំទ្រ និងការណែនាំល្អៗ ដល់ធនាគារកាណឌីយ៉ា ក.អ រហូតមក»។
សូមបញ្ជាក់ថា ធនាគារកាណាឌីយ៉ា ក.អ ជាធនាគារឆ្នើមធំជាងគេបង្អស់ តាមតារាងតុល្យការ នៅកម្ពុជា គិតត្រឹមបំណាច់ឆ្នាំ២០២០។
ធនាគារកាណាឌីយ៉ា ក.អ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើរតាមបេសកម្មរបស់ខ្លួន ដើម្បីបង្កើតស្តង់ដារលំដាប់ថ្នាក់ដ៏ល្អបំផុត សម្រាប់បទពិសោធន៍ និងការបំពេញការងារ ដល់អតិថិជន ដើម្បីឲ្យធនាគារមានទំនាក់ទំនងដ៏យូរអង្វែង និងពេញលេញជាមួយអតិថិជន តាមរយៈបណ្តេញសាខាធនាគារ ក៏ដូចជាប្រព័ន្ធអនឡាញ។
សម្រាប់ព័ត៌មានលំអិត សូមអញ្ជើញទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ (+855-97) 909 9920/ 909 9921 ឬទូរស័ព្ទមកមជ្ឈមណ្ឌលសេវាកម្មអតិថិជន លេខ៖ (+855-23) 868 222៕