(លីវើភូល)៖ Manchester City បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២ អង់គ្លេស FA Cup ជាលើកទី៣ជាប់ៗគ្នា ក្រោយទម្លាក់ម្ចាស់ផ្ទះ Everton ២-០ នៅ Goodison Park នារាត្រីថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។
កីឡាករ Ilkay Gundogan និង Kevin de Bruyne រកបានម្នាក់ ១គ្រាប់នៅនាទីចុងម៉ោងពីការប្រកួតក្នុងវគ្គ ៨ក្រុម ដើម្បីជួយក្រុមរបស់លោក Pep Guardiola ឆ្ពោះទៅកាន់វគ្គបន្ត ក្នុងចំណោម ៤ពានដែលត្រូវបានប្រជែងនារដូវកាលឆ្នាំ២០២០-២០២១ នេះរួមទាំង League Cup, FA Cup, Premier League និង UEFA Champions League ជាដើម។
ក្រុមមេឃខៀវ Man City មួយនេះនឹងត្រូវប្រជែងបាន League Cup (Carabao Cup) មុនគេដែលនឹងធ្វើឡើងនាខែក្រោយនេះ តទល់នឹង Tottenham Hotspur ដែលនឹងធ្វើឡើងនៅទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley។ តាមរយៈយកឈ្នះក្រុមស្ករគ្រាប់ Everton ២-០ នោះដែរ វាបានក្លាយជាជ័យជម្នះលើកទី២៥ ក្នុងចំណោម ២៦ប្រកួតចុងក្រោយគ្រប់កម្មវិធីរបស់ Manchester City ក្នុងរដូវកាលនេះ។
ចំណែកឯក Everton របស់លោក Carlo Ancelotti វិញ គឺបានបន្តខកចិត្តក្នុងការឡើងទៅវគ្គ ៤ក្រុមជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៦ ដោយនឹងផ្តោតតែទៅលើពាន Premier League មួយគត់ និងប្រជែងកៅអីលេង UEFA Europa League រដូវកាលក្រោយ៕