(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាទៀត ដែលរួមមានដូចតទៅ៖

១៖ មនុស្សល្អ មិនចាំបាច់ត្រូវការច្បាប់បង្ខំឱ្យគេមានទំនួលខុសត្រូវនោះទេ (ប្លាតុង)។

២៖ ខ្ទមតូចពោរពេញដោយសំណើច មានតម្លៃជាងវិមានស្កឹមស្កៃដែលពោរពរញដោយទឹកភ្នែក (ខុង ជឺ)

៣៖ ឆ្លងកាត់ការលំបាកហើយ មនុស្សនឹងរឹងមាំជាងមុន (លីវ ប៉ី)។

៤៖ ចូរចងចាំថា ភាពងាយស្រួល គឺមាននៅក្នុងការលំបាក (ឡៅ សឺ)។

៥៖ រស់នៅឱ្យគេស្រលាញ់ ស្លាប់ឱ្យគេស្ដាយ (គួន អ៉ី)៕