(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ យើងតែងតែគិតគូពីអនាគត ការសិក្សារបស់កូន បញ្ហាសុខភាព និងការវិនិយោគ ធ្វើយ៉ាងណាដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។

ការសម្រេចចិត្តនីមួយៗមានភាពកាន់តែស្មុគស្មាញដោ យសារតែយើងមិនអាចដឹងថា អ្វីនឹងអាចកើតឡើងនៅថ្ងៃអនាគតបានទេ។ ដើម្បីជួយដល់ប្រជាជនខ្មែរ ក្នុងការសម្រេចចិត្តឲ្យបានកាន់តែប្រសើរ និងរីករាយជាមួយពេលបច្ចុប្បន្ន ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នេះ បានចេញផ្សាយនូវយុទ្ធនាការរបស់ខ្លួនមួយ ដែលមានឈ្មោះថា «Every day better»

ជីវិតរបស់យើងម្នាក់ៗ សុទ្ធតែពោរពេញទៅដោយពេលវេលា ដែលស្រស់បំព្រង និងអនុស្សាវរីយ៍ល្អៗ ដែលយើងគ្រប់រូបសង្ឃឹមថា ពេលវេលាល្អៗទាំងនោះនឹងនៅឋិតថេរ ឬនឹងអាចបង្កើតអនុស្សាវរីយ៍ល្អៗទាំងនោះ សារជាថ្មីម្តងទៀតនៅថ្ងៃអនាគត។ ប៉ុន្តែទោះបីជាយើងម្នាក់ៗខិតខំយ៉ាងណា ឬលះបង់ប៉ុណ្ណា ដើម្បីកសាងនូវអនាគតដ៏ប្រសើរមួយ ឲ្យក្រុមគ្រួសាររបស់យើង និងកូនៗក៏ដោយ យើងមិនអាចទាយដឹងមុនថា អនាគតអាចនឹងទៅជាយ៉ាងណាទេ ព្រោះពេលវេលាអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាងបាន។ អ្វីដែលយើងគួរធ្វើនៅថ្ងៃនេះគឺឲ្យតម្លៃ និងចេះរីករាយជាមួយពេលវេលាល្អៗដែលយើងមានជាមួយក្រុមគ្រួសារ ដូចជាការញុំាបាយជុំគ្នា ការជូនកូនទៅសាលារៀន ពិធីអបអរដល់ការបញ្ចប់ការសិក្សាកូន ឬការគាំទ្រកូនៗពេលគាត់មានការប្រកួតកីឡាជាដើម។ ហើយវិធីមួយដែលអាចធានាបានថា ពួកយើងនៅតែអាចរីករាយជាមួយវេលាល្អៗជារៀងរាល់ថ្ងៃបានគឺយើងត្រូវរៀបចំអនាគតដ៏ល្អមួយដែលមានការការពារ។

យុទ្ធនាការ Every day better គឺជាយុទ្ធនាការជម្រុញលើកទឹកចិត្តរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការបំផុសឲ្យប្រជាជនកាន់តែស្រលាញ់ និងឲ្យតម្លៃពេលវេលាក្នុងពេលបច្ចុប្បន្ន ព្រោះសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់ត្រូវបានការពាររួចជាស្រេចដោយក្រុមហ៊ុន ក្នុងករណីមានហេតុការណ៍អកុសលណាមួយកើតមានឡើង។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីជួយការពារដល់ក្រុមគ្រួសារកម្ពុជា និងជម្រុញឲ្យពួកគាត់អាចរីករាយជាមួយពេលវេលានាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងកម្ពុជា ហើយក្រុមហ៊ុននេះមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានអតិថិជនជាង ១២ ម៉ឺននាក់នៅកម្ពុជា។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ផ្តល់ជូនអ្នក និងក្រុមគ្រួសារនូវកញ្ចប់ធានារ៉ាប់រងអាយុជីវិត ដែលសក្តិសមបំផុតដើម្បីប្រាកដថា បើទោះបីជាមានហានិភ័យណាមួយកើត ចំពោះអ្នកដែលត្រូវបានធានាក៏ដោយ ក៏សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងបំណងប្រាថ្នាក្នុងថ្ងៃអនាគត នៅតែអាចសម្រេចបាន។

ភាពរីករាយនៅថ្ងៃនេះ មិនសំដៅលើភាពឥតខ្ចោះនៃអ្វីគ្រប់យ៉ាងទេ តែយើងគួរតែរៀបចំដើម្បីការពារអ្វីៗគ្រប់យ៉ាងនៅថ្ងៃអនាគត។ ការសម្រេចចិត្តកាន់តែងាយស្រួល ជីវិតកាន់តែប្រសើរ។

ដើម្បីទស្សនាវីដេអូ សូមចូលទៅកាន់ https://youtu.be/D7s_uHag-24

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH  ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh