(អាមេរិក)៖ កម្មវិធី Telegram បានប្រកាសបង្ហាញមុខងារថ្មី ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធី Clubhouse ដើម្បីបង្កើននូវភាពទាក់ទាញ និងងាយស្រួលដល់អតិថិជន។

យោងតាមសេចក្ដីប្រកាសរបស់ Telegram បានឲ្យដឹងថា មុខងារថ្មីនេះ គឺអនុញ្ញាតឱ្យអ្នកប្រើអាចធ្វើការជជែកកម្សាន្ត ជាសំឡេង តាមរយៈការអញ្ជើញឲ្យចូលរួមឆាតជាមួយ។

សម្រាប់អ្នកដែលចង់អញ្ជើញគេឲ្យចូលរួមឆាតជាមួយគឺគ្រាន់តែបង្កើតជា Link ដើម្បីអោយគេចុចចូលរួម និងលើកដៃជាមិត្តសញ្ញា ពេលនោះគឺអាចសន្ទានាគ្នាបាន ជាសំឡេង។

គួរបញ្ជាក់ផងដែរថា កម្មវិធី Clubhouse បានល្បីឈ្មោះក្រោយពេលលោក Elon Musk បានលើកយកកម្មវិធីនេះមកពិភាក្សា រហូតធ្វើឲ្យជនជាតិចិន នាំគ្នាសម្រុកមកប្រើ ដោយសារតែកម្មវិធីនេះ អាចគេចផុតពីការតាមដានរបស់រដ្ឋាភិបាលចិន៕