(ប៊ែលហ្រ្គាត)៖ ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Pepe នឹងខកខានការប្រកួតបើកឆាករបស់ពួកគេ ក្នុងវគ្គជម្រុះ FIFA Word Cup ឆ្នាំ២០២២ បន្ទាប់ពីទទួលរងរបួសនៅអំឡុងពេលលេងឲ្យក្លិបអាជីព FC Porto នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ក្នុងស្រុក (FPF) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

 សហព័ន្ធខាងលើបានបញ្ជាក់ថា «Pepe មិនអាចចូលលេងបាននោះទេក្នុងការប្រកួតតទល់នឹងក្រុមអាស៊ែបៃហ្សង់ នៅថ្ងៃទី២៤ និងស៊ែប៊ី នៅថ្ងៃទី២៧ ខែមីនា និងក្រុមលុចសំបួ នៅ៣ថ្ងៃបន្ទាប់បានទេ ដោយសារបញ្ហារបួស»

ដូចគ្នានោះដែរ សហព័ន្ធក៏បានសម្រេចកោះហៅខ្សែការពារកណ្តាលដូចគ្នា គឺកីឡាករ Luis Neto ដើម្បីជំនួសកន្លែងរបស់ Pepe វិញ៕