(ភ្នំពេញ)៖ កញ្ញា លីវ ជីលី ដែលជាបវរកញ្ញាតំណាងកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Grand International» ២០២០ នោះ បាននឹងកំពុងតែមមាញឹកក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន លើឆាកដែលប្រមូលផ្តុំដោយនារីស្រស់ស្អាតមកពីជុំវិញពិភពលោក។ អ្វីដែលមហាជនខ្មែរកោតសរសើរ បវរកញ្ញាតំណាងកម្ពុជារូបនេះ បាននាំមុខគេក្នុងចំណោមបវរកញ្ញាជាប់ Top10 ក្នុងវគ្គ «Best in swimsuit» ដែលបោះឆ្នោតតាមបណ្តាញសង្គម។

តាមរយៈផេកផ្លូវការរបស់ «Miss Grand International» បានបង្ហាញថា មានបវរកញ្ញាមកពី១០ប្រទេស ដែលទទួលបានពិន្ទុខ្ពស់ជាងគេ តាមរយៈការបោះឆ្នោតអនឡាញ ក្នុងវគ្គ «Best in swimsuit» និង១០បរវកញ្ញាមកពីប្រទេសទៀត ត្រូវបានជ្រើសរើសដោយគណៈកម្មការក្នុងកម្មវិធីនេះ។

បវរកញ្ញាទាំង១០ ទទួលបានពិន្ទុខ្ពស់ក្នុងវគ្«ស្លៀកឈុតប៊ីគីនីសមបំផុត» តាមរយៈការបោះឆ្នោតអនឡាញរួមមាន៖
១៖ បវរកញ្ញាមកពីប្រទេសកម្ពុជា
២៖ បវរកញ្ញាមកពីប្រទេសឥណ្ឌូនេស៉ី
៣៖ បវរកញ្ញាមកពីប្រទេសហ្វីលីពីន
៤៖ បវរកញ្ញាមកពីម៉ិកស៊ិក
៥៖ បវរកញ្ញាមកពីអេក្វាឌ័រ
៦៖ បវរកញ្ញាមក Guatemala
៧៖ បវរកញ្ញាមកប្រទេសមីយ៉ាន់ម៉ា
៨៖ បវរកញ្ញាមក Paraguay
៩៖ បវរកញ្ញាមក Colombia
១០៖ បវរកញ្ញាមកពីប្រទេសវៀតណាម។

បវរកញ្ញាទាំង១០ ដែលត្រូវបានជ្រើសរើសដោយគណៈកម្មការក្នុងវគ្គ «ស្លៀកឈុតប៊ីគីនីសមបំផុត» រួមមាន៖
១៖ បវរកញ្ញាមកពីសហរដ្ឋអាមេរិក
២៖ បវរកញ្ញាមកពីប្រទេសកេនយ៉ា
៣៖ បវរកញ្ញាមកពីប្រទេសថៃ
៤៖ បវរកញ្ញាមកពីប្រទេសប្រេស៉ីល
៥៖ បវរកញ្ញាមកពីអាហ្សង់ទីន
៦៖ បវរកញ្ញាមក អែលសាវ៉ាឌ័រ
៧៖ បវរកញ្ញាមកប្រទេសព័រតូរីកូ
៨៖ បវរកញ្ញាមកប្រទេសសាធារណរដ្ឋ ឆែក
៩៖ បវរកញ្ញាមកប្រទេសប៉េរូ
១០៖ បវរកញ្ញាមកពីសាធារណរដ្ឋ Dominican។

គួរជម្រាបថា សម្រាប់ការប្រឡងបវរកញ្ញាប្រចាំឆ្នាំ «Miss Grand International» ២០២០ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខ៕