(ភ្នំពេញ)៖ សម្រាប់លោកអ្នកដែលកំពុងរៀបចំផែនការសន្សំប្រាក់ លោកអ្នកអាចជ្រើសរើសសន្សំជាមួយគណនីបញ្ញើមានកាលកំណត់របស់ធនាគារ ជីប ម៉ុង ដែលលោកអ្នក អាចជ្រើសរើសរយៈពេលដែលលោកអ្នកចង់បាន ជាមួយនឹងអាត្រាការប្រាក់ខ្ពស់រហូតដល់ ៧% ក្នុងមួយឆ្នាំ គម្រាងសន្សំមានភាពបត់បែង សុវត្ថិភាពខ្ពស់ និងចំណេញពេលវេលា។
លោកអ្នកអាចធ្វើការដាក់ប្រាក់សន្សំបានភ្លាមៗ ដោយគ្រាន់តែមានទឹកប្រាក់ចាប់ពី ៥០០ដុល្លារ ឬ ២លានរៀលឡើង ហើយអ្វីដែលកាន់តែពិសេសនោះ លោកអ្នកអាចធ្វើការជ្រើសរើសគម្រោងសន្សំបាន ចាប់ពីរយៈពេល ៣ខែ ដល់ ៩០ខែ ផងដែរ។
ចំពោះលោកអ្នកដែលមានគណនីសន្សំជាមួយធនាគារ ជីប ម៉ុង ស្រាប់ លោកអ្នកក៏អាចបើកគណនីបញ្ញើមានកាលកំណត់តាម Chip Mong Bank App មួយទៀតបានដែរ ពោលគឺលោកអ្នកអាចមានគណនីបញ្ញើមានកាលកំណត់លើសពីមួយបាន។
ដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ ជីប ម៉ុង ជួយលោកអ្នកសម្រេចគោលដៅក្នុងក្តីសុបិន្តរបស់អ្នក។ ប្រសិនលោកអ្នកមានចម្ងល់ទាក់ទងនឹងគណនីបញ្ញើមានកាលកំណត់ សូមទាក់ទងមកលេខ 081 811 911 ឬ 066 811 911៕