(ភ្នំពេញ)៖ ក្រុមហ៊ុនមីឌា បានប្រមូលផ្តុំក្រុមបច្ចេកទេស ទូទាំងពិភពលោក បង្កើតនូវបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ស៊េរីថ្មី បំផុតរបស់ម៉ាស៊ីនត្រជាក់ ដែលប្រើប្រាស់ថាមពលអគ្គិសនី «មួយយប់មួយគីឡូវ៉ាត់» ដំបូងគេបង្អស់ រួមជាមួយនឹងការធ្វើតេស្តយ៉ាងច្បាស់លាស់ និងធ្វើការចុះបញ្ជីផ្លាកសញ្ញា (Logo) «មួយយប់មួយគីឡូវ៉ាត់ »។
ការបង្ហាញនេះបានបញ្ជាក់ថា ម៉ាស៊ីនត្រជាក់ស៊េរីចុងក្រោយគេបង្អស់ ដែលមានបច្ចេកវិទ្យាសន្សំសំចៃភ្លើងបានខ្ពស់ជាងគេនេះ ពិតជាមានគុណភាពល្អ និងថែទាំអត្ថប្រយោជន៍ជូនអតិថិជន អ្នកប្រើប្រាស់បានយ៉ាងច្រើន ក្នុងការសន្សំសំចៃថិវិកាចំណាយប្រចាំខែផង។ ចំពោះ Midea Cambodia ម៉ាស៊ីនត្រជាក់មួយយប់មួយគីឡូវ៉ាត់នេះ ផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ជាមួយសេវាកម្មថែទាំដ៏អស្ចារ្យពី មីឌា ហើយ មីឌា តែងតែគិតគូរពីអតិថិជនជាចំបងផងដែរ៕