(ភ្នំពេញ)៖ ទិវាព្រៃឈើអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២១ ខែមីនាជារៀងរាល់ឆ្នាំ ទូទាំងសកលលោកក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើ ដែលអាចគាំពារ និងធ្វើឲ្យយើងគ្រប់គ្នារស់នៅប្រកបដោយនិរន្តរភាព។ ក្នុងទិវាព្រៃឈើអន្តរជាតិឆ្នាំនេះ ក្រុមការងារ Le Condé BKK1 ក៏បានចូលរួមផងដែរតាមរយៈការប្រើប្រាស់ពាក្យស្លោកផ្សេងៗ ដាក់នៅតាមដើមឈើក្នុងតំបន់បឹងកេងកង១ ដើម្បីជួយផ្សព្វផ្សាយបន្ថែម។
ព្រៃឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងៗទៀត ដូចនេះយើងត្រូវរួបរួមគ្នាស្រឡាញ់ និងការពារធនធានធម្មជាតិ ដែលយើងមានឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានអ្នកជំនាញវាយតម្លៃថា មានភាពប្រសើរឡើងមួយកម្រិត វត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិមានការកើនឡើង នេះដោយសារតែលទ្ធផលនៃការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួកសត្វព្រៃមានភាពប្រសើរឡើង ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព។
Le Condé BKK1 បានបញ្ជាបញ្ជាក់ថា ចំណុចវិជ្ជមានទាំងនេះ ដោយសារតែមានការខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញ អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ធម្មជាតិ។
ទន្ទឹមនឹងការចូលរួមតាមរយៈការប្រើប្រាស់ពាក្យស្លោកផ្សេងៗ ដាក់នៅតាមដើមឈើក្នុងតំបន់បឹងកេងកង១ ដើម្បីជួយផ្សព្វផ្សាយបន្ថែម កន្លងមក ក្រុមការងារ Le Condé BKK1 ក៏ធ្លាប់មានសកម្មភាព ដាំដើមឈើនៅតាមសហគមន៍នានា ដែលបានចុះទៅដល់ និងដើម្បីធ្វើការចែកអំណោយទៀតផង។
មួយវិញទៀត ក្នុងនាមជាអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ Le Condé BKK1 ក៏បានសង្កេតឃើញថានៅក្នុងទីក្រុងរបស់យើងមិនសូវមានភាពបៃតងច្រើន។ ដោយយល់ឃើញ ពីតម្រូវការនេះ គម្រោងក៏បានរចនាជាមួយសួនច្បារបៃតង នៅជាន់ទី៣២ ដែលមានទំហំដល់ទៅជាង ១០០០ម៉ែត្រការ៉េ ដើម្បីផ្គត់ផ្គង់តម្រូវការនេះដល់អ្នករស់នៅទាំងអស់ នូវការរស់នៅដែលប្រកបដោយភាពស្រស់ស្រាយបែបធម្មជាតិ។ «ជាចុងក្រោយ យើងទាំងអស់គ្នាត្រូវការពារ និងថែរក្សាធនធានធម្មជាតិ និងព្រៃឈើឲ្យបានស្ថិតស្ថេរសម្រាប់អនាគតយើង។ ទាំងអស់នេះ នឹងផ្តល់ផលវិជ្ជមានដល់យើងទាំងសុខភាព សោភ័ណ្ឌភាព ព្រមទាំងបរិស្ថានទាំងអស់នៅជុំវិញយើងផងដែរ»៕
រួមគ្នាការពារ និងអភិរក្សព្រៃឈើ ដើម្បីសហគមន៍យើង និងមនុស្សជំនាន់ក្រោយ!