(ម៉ាឌ្រីដ)៖ Real Madrid នឹងបើកទ្វារកីឡដ្ឋាន Alfredo Di Stefano ដើម្បីទទួលក្រុមហង្សក្រហម Liverpool សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានអឺរ៉ុប UEFA Champions League នៅក្រោយពេលអេស្ប៉ាញដកបម្រាមពីការរឹតត្បិតជនបរទេស ជាពិសេសមកពីអង់គ្លេសតែម្តង។

banner

ក្រុមរបស់អេស្ប៉ាញ Real Madrid នឹងប៉ះ Liverpool មកពីអង់គ្លេសសម្រាប់ជើងទី១ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែឆ្នាំដដែលនៅទឹកដី Anfield វិញម្តង។

ការប្រកួតក្នុងដីឡើងវិញសម្រាប់បណ្តាក្រុមដែលប៉ះគូប្រជែងមកពីអង់គ្លេសនេះដែរ បន្ទាប់ពីអេស្ប៉ាញនឹងផុតកំណត់រឹតត្បិតចំពោះជនបរទេស ជាពិសេសមកពីអង់គ្លេសនឹងផុតកំណត់នៅត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ មក ដោយសារបារម្ភពីជំងឺឆ្លង COVID-19។

នេះមានន័យថា Granada ក៏អាចធ្វើម្ចាស់ក្នុងការទទួលក្រុមមកពីអង់គ្លេស បិសាចក្រហម Manchester United ក្នុងទឹកដីរបស់ខ្លួនបានដែរក្នុងពាន UEFA Europa League ដែលនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ ដូចគ្នានោះដែរសម្ររាប់អាល្លឺម៉ង់វិញ ដែល Borussia Dortmund ត្រូវប៉ះ Manchester City នឹងធ្វើឡើងក្នុងដីដូចគ្នា ខុសពីការប្រកួតរវាង Man City ប៉ះ Borussia Monchengladbach និង RB Leipzig ប៉ះ Liverpool ក្នុងវគ្គ ១៦ក្រុមនោះ ត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Puskas Arena នៃទីក្រុង Budapest ប្រទេសហុងគ្រីទាំង ២ជើងដូចៗគ្នា៕