(ភ្នំពេញ)៖ «????? ???????» ដែលជាហាងលក់សាច់មាន់បំពងដ៏ល្បីល្បាញនៅក្នុងពិភពលោកកំពុងត្រៀមខ្លួនបើកសាខាថ្មី ដើម្បីបម្រើសេវាកម្មម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ជូនដល់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ មហាជននៅចាំថា «????? ???????» បានបើកដំណើរការសាខាដំបូងរបស់ខ្លួនកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កន្លែងទៅដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៥១ (ប៉ាស្ទ័រ) កែងផ្លូវ៣០២ ក្នុងសង្កាត់បឹងកេងកង១។

ដោយមានសន្ទុះនៃការគាំទ្រខ្លាំងពីអតិថិជនគ្រប់វ័យនោះ ????? ??????? បានបើកបង្ហើបប្រាប់ Fresh News ថាដើម្បីបំពេញតម្រូវការអតិថិជនឲ្យកាន់តែមានភាពងាយស្រួល ????? ??????? នឹងធ្វើការបើកដំណើរការទីតាំងថ្មីបន្ថែមមួយទៀតដែលស្ថិតនៅលើមហាវិថីកម្ពុជាក្រោមកែងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អ្វីដែលនាំឲ្យ «????? ???????» ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន គឺមកពីកត្តាមួយចំនួនដូចជា គ្រប់ប្រភេទសាច់មាន់ដែលលក់នៅហាង «????? ???????» ក្នុងប្រទេសកម្ពុជា គឺសុទ្ធតែស្រស់មានគុណភាពខ្ពស់ គ្រឿងផ្សំទាំងអស់គឺស្របតាមស្ដង់ដារអន្តរជាតិ ព្រមទាំងចំអិនថ្មីៗយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារផ្នែកចំ អិនអាហារ។ ក្រៅពីសាច់មាន់បំពង រសជាតិដើម និង រសជាតិហឹរដ៏ពេញនិយមនិងជាម្ហូបប្រចាំហាងនោះ «????? ???????» ក៏ មានលក់ប៊ឺហ្គឺ (Burger) រ៉េប (Wrap) ជាច្រើនរសជាតិ ព្រមទាំង មានបាយគីម៉ៅ (Kee Mao Rice) និងនំប៊ីស្គីតរសជាតិទឹកឃ្មុំ (Honey Butter Biscuit) ដ៏ឈ្ងុយឆ្ងាញ់ទៀតផង។

គួររំឭកថា «????? ???????» ជាម៉ាកយីហោភោជនីយដ្ឋានម្ហូបអាហារប្រភេទ (Fast Food) លំដាប់ពិភពលោកដែលមានសាខាច្រើនជាង ១៧០០ កន្លែងជុំវិញពិភពលោក។ សម្រាប់ «????? ???????» កម្ពុជាត្រូវបានប្រតិបត្តិការឡើងដោយក្រុមហ៊ុន TH F&B Co., Ltd ដែលបានគ្រប់គ្រងម៉ាកយីហោភោជនីយដ្ឋានល្បីៗចំនួន៧រួចមកហើយ។

«????? ???????» កម្ពុជាមានទស្សនវិស័យក្នុងការពង្រីកទីតាំងរបស់ខ្លួន ទាំងក្នុងទីក្រុងភ្នំពេញក៏ដូចជាតាម បណ្តាលខេត្ត នានាទូទាំង ប្រទេសដើម្បីបម្រើសេវាកម្មម្ហូបអាហារ របស់ខ្លួន និង ចូលរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរជាច្រើនរូបផងដែរ។

ខណៈ ដែលប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងវិបត្តិជម្ងឺ កូវីត១៩ «????? ???????» ក៏បានចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺនេះ ដោយបន្ថែមនូវការយកចិត្តទុកដាក់ខ្ពស់ទៅលើការថែរក្សាអនាម័យទាំងក្នុងនិងក្រៅហាង តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការផ្តល់ជូននូវសេវាកម្ម កុម៉្មង់មុនមកយកក្រោយ (Call To Pick Up) សេវាកម្មកម៉្មង់តាមអ៊េបដឹកជញ្ជូនអាហារ អនឡាញ ជាមួយ Nham24, Foodpanda និង E-GetS ជាមួយនិងការទូទាត់ថ្លៃអាហារ តាម រយៈវីសាកាត (VISA CARD) ដោយ អតិថិជនពុំចាំបាច់កាន់ក្រដាសប្រាក់ទៀតផង។

ក្នុងឱកាសបើកដំណើរការសាខាទី២នាពេលឆាប់ៗនេះ និង ដើម្បីលើកទឹកចិត្តក៏ដូចជា អរគុណដល់អតិថិជនដែលតែងតែគាំទ្រកន្លងមក «????? ???????» នឹងមានប្រូម៉ូសិន ពិសេសៗផ្តល់ជូន ទាំងការមកពិសារនៅក្នុងហាង ការខ្ជប់អារហារ ការកុម៉្មង់មុនមកយកក្រោយ និង ការកុម៉្មង់តាមអ៊េបដឹកជញ្ជូនអាហារ អនឡាញ ដែលជាដៃគូរ សហការរបស់ខ្លួន។

ចង់ដឹងថា «????? ???????» ក៏មានកម្មវិធីនិងប្រូម៉ូសិនពិសេសៗអ្វីខ្លះសូមបងប្អូន កុំភ្លេចតាមដានលើបណ្តាញសង្គមរបស់ ????? ??????? Cambodia ទាំងអស់គ្នា។

សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងផេកហ្វេសប៊ុក https://bit.ly/3pB1D86
លេខទំនាក់ទំនង: ០៧៧ ៦៦៦ ៩១៦
អាស័យដ្ឋាន : https://bit.ly/3vXANub
ជួបគ្នានៅសាខាថ្មីរបស់ «????? ???????» ទាំងអស់គ្នា៕

http://image.freshnewsasia.com/2020/id-155/fn-2021-03-25-08-12-34-2.JPG