(អាមេរិក)៖ ចាប់ពីពេលនេះតទៅសម្រាប់អ្នកដែលរស់នៅសហរដ្ឋអាមេរិកអាចទិញរថយន្តរបស់ក្រុមហ៊ុន Tesla បានតាមរយៈលុយឌីជីថល Bitcoin។ នៅបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

លោក Elon Musk បានប្រកាសនៅលើបណ្ដាញសង្គម Twitter ថា «ឥឡូវនេះ អ្នកអាចទិញរថយន្ត Tesla ជាមួយនឹង Bitcoin បាន» ដែលសារមួយនេះគឺជាការប្រកាសឲ្យពិភពលោកដឹង ថាសម្រាប់អ្នកចាយលុយ Bitcoin អាចទិញរថយន្ត Tesla បានហើយ។

តាមការបញ្ជាក់បន្ថែមពីលោក Elon Musk បានឲ្យដឹងថា នៅពេលនេះគឺអនុញ្ញាតឱ្យទិញបានតែអ្នកនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ចំណែកអ្នកក្រៅពីនេះនឹងអនុញ្ញាតនៅឆ្នាំក្រោយ ប៉ុន្តែមិនបានបញ្ជាក់ថា ប្រទេសណាខ្លះនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីនេះ លោក Elon Musk ក្នុងនាមជាតំណាងក្រុមហ៊ុន Tesla បានវិនិយោគ ដោយទិញរូបិយប័ណ្ណ Bitcoin ក្នុងតម្លៃ ១.៥ពាន់លានដុល្លារអាមេរិក៕