(ហ្ស៊ូរិច)៖ ប្រធាន FIFA ថ្មីលោក Gianni Infantino បានសម្រេចដាក់បម្រាមដល់អតីតប្រធានចាស់លោក Sepp Blatter ចំនួន ៦ឆ្នាំ និង ៨ខែទៅមុខទៀត បន្ថែមលើប្រាក់ពិន័យ ៧៨០,០០០ផោនថែមទៀតផង។
នេះមានន័យថា បុរសវ័យ ៨៥ឆ្នាំ Blatter ពុំមានសិទ្ធិធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងបាល់ទាត់រហូតដល់ឆ្នាំ២០២៨ ដែលបន្ថែមទណ្ឌកម្មចាស់នឹងផុតកំណត់នៅខែតុលា ឆ្នាំ២០២១ នេះពីបទ «ប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នដែលពុំគិតប្រាក់កំរ៉ៃមួយនេះនាពេលកន្លងមក»។
នៅចាំបានថា លោក Sepp Blatter បានលាឈប់ពីប្រធាន FIFA កាលឆ្នាំ២០១៥ ក្រោយផ្ទុះករណីខាងលើ ដែលពីមុនមកស្ថាប័នគ្រប់គ្រងកីឡាអន្តរជាតិមួយនេះពុំមានរឿងអាស្រូវបែបនេះឡើយ ដ្បិតលោក Jerome Valke វ័យ ៦០ឆ្នាំ អតីតអគ្គលេខាធិការ FIFA ក៏ត្រូវបានដាក់បម្រាមបន្ថែមរហូតដល់ខែតុលា ឆ្នាំ២០២៥ និងពិន័យជាទឹកប្រាក់ដូចលោក Sepp Blatter ផងដែរ៕