(អាមេរិក)៖ លោក Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent Holdings ដែលជាបណ្ដាញសង្គមយក្សរបស់ចិន និងជាក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ធំ ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១។
ប្រភពដែលជិតស្និទ្ធបានបង្ហើបឲ្យដឹងថា មិនមែនមានតែលោក Jack Ma និងក្រុមហ៊ុន Alibaba នោះទេ ដែលរដ្ឋាភិបាលចិនដាក់ការសង្ស័យ និងស៊ើបអង្កេតនោះ នៅពេលនេះលោក Pony Ma ដែលត្រូវបានគេស្គាល់ថាជាកំពូលមហាសេដ្ឋីមួយរូបរបស់ចិន ក៏ត្រូវបានរដ្ឋាភិបាលចិនបើកការស៊ើបអង្កេតដូចគ្នា ពាក់ព័ន្ធនឹងករណី «ការត្រួតពិនិត្យប្រឆាំងនឹងការជឿទុកចិត្ត» ។
មិនមានព័ត៌មានលម្អិតទាក់ទងនឹងករណីនេះឡើយ ប៉ុន្តែបើតាមប្រភពផ្សេងៗបានលើកឡើងថា វាអាចទាក់ទងទៅនឹងតម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុន Tencent នៅហុងកុង ដែលមានរហូតដល់ ៧៧៦ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា មហាសេដ្ធីចិនរូបនេះ ត្រូវបានគេដឹងថា បានបាត់មុខពីក្រសែភ្នែកសាធារណៈជាងមួយឆ្នាំមកហើយ និងទើបតែបង្ហាញមុខវិញកាលពីថ្មីៗនេះ ជាមួយនឹងទឹកមុខចម្លែក៕