(ភ្នំពេញ)៖ ​យុទ្ធនាការ​ «ទឹក​ចិត្ត​កម្ពុជា»​ បាន​​បន្ត​​​​ឧបត្ថម្ភ​​ទឹក​បរិសុទ្ធ​ កម្ពុជា​ ​៤០០​កេស​​ និង​​ភេសជ្ជៈ​ប៉ូវ​​កម្លាំង​​ Wurkz​ ​១៦០​​កេស​ ​ដល់​​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​​​ចំនួន​​​៨​​​រួមមាន ​​​ដង្កោ​ មានជ័យ​ ពោធិ៍សែន​ជ័យ​ ​កំបូល​ ទួលគោក ​ជ្រោយ​​ចង្វារ ឫស្សីកែវ និង​​ព្រែក​​ព្នៅ។ យុទ្ធនាការនេះចាប់ពីថ្ងៃ​ទី​​១៩​-២២ ខែមីនា​ ​ឆ្នាំ២០២១​​។

លោកវរសេនី​យ៍ត្រី សួស ភីរ៉ា នាយផ្នែកសេនាធិការ​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌដង្កោ មាន​ប្រសាសន៍ថា៖ «​​ការ​គិតគូរ​​​របស់​​​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស ដល់កងកម្លាំង​​ ដែល​​​​ឈរ​ជើង​ការពារគោល​ដៅ​ធ្វើ​ចត្តាឡីស័ក​ គឺជា​​​​គំរូដ៏​ថ្លៃ​ថ្លា​ក្នុង​ការ​ចូលរួម​ពង្រឹង​​វិធានការការពារវីរុស​កូវីដ-១៩។ ​គំរូដ៏​ថ្លៃ​ថ្លានេះ​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​​​ចូលរួម​ក្នុង​ការ​អនុវត្ត​​​វិធានការការពារកូវីដ-១៩​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​មិន​​ខាន»

មកដល់ថ្ងៃទី​២៤​ មីនា​ ២០២១​ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគ​ដល់អធិការដ្ឋាននគរបាលខណ្ឌ​​ចំនួន​១៤ខណ្ឌមក​ហើយ​ក្នុង​​រាជធានីភ្នំពេញ សរុប​​ទឹក​បរិសុទ្ធ កម្ពុជា ១,០០០កេស និង​ភេសជ្ជៈប៉ូវកម្លាំង Wurkz ២៨០កេស៕