(អាមេរិក)៖ របាយការណ៍មួយ បានបង្ហាញថា អឺរ៉ុបត្រូវការចាក់បញ្ចូលទឹកប្រាក់ចំនួន ៣០០ពាន់លានអឺរ៉ូ (៣៥៥ ពាន់លានដុល្លារ) ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ខ្លួននៅឆ្នាំ ២០២៥ ប្រសិនបើចង់បង្កើតប្រព័ន្ធ 5G ដែលមានល្បឿនលឿនបំផុតនៅក្នុងប្លុកប្រទេសទាំង ២៧ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទាញយកសក្តានុពលនៃបច្ចេកវិទ្យា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន BCG និងមានការរៀបចំ ព្រមទាំងផ្គត់ផ្គង់ដោយសមាគមន៍ទូរគមនាគមន៍ ETNO ។ របាយការណ៍នេះ ត្រូវបានបង្ហាញឡើងចំពេលដែលសហគមន៍អ៊ឺរ៉ុបផ្តល់ក្តីសង្ឃឹមរបស់ខ្លួនទៅលើក្រុមហ៊ុន 5G ដើម្បីដកចេញពីវិបត្តិសេដ្ឋកិច្ចដែលគ្របដណ្តប់ដោយមេរោគកូវីដ-១៩ តាមរយៈការផ្ដល់សេវាកម្មអ៊ីនធើណេតដែលមានល្បឿនលឿនបំផុត។
ប៉ុន្តែនិយ័តករទូរគមនាគមន៍អ៊ឺរ៉ុបទាំងអស់មានភាពស្ទាក់ស្ទើរក្នុងការដាក់លុយវិនិយោគ ព្រោះថាវាត្រូវការដើមទុកធំ ខណៈដែលពួកគេកំពុងស្វែងរកផ្លូវចេញតាមរយៈវិធីផ្សេងដូចជា ការរួមបញ្ចូលគ្នារវាងគម្រោងមួយចំនួន ដើម្បីឆាប់ទទួលបានទុន។
នៅក្នុងរបាយការណ៍បានបង្ហាញថា អ៊ឺរ៉ុបត្រូវការ ១៥០ពាន់លានអឺរ៉ូជាចាំបាច់ក្នុងការសម្រចបានដំណើរការ 5G នៅក្នុងតំបន់ និង ១៥០ពាន់លានអឺរ៉ូ ដើម្បីធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធចាស់ ឲ្យទៅជាថ្មី ដើម្បីមានលទ្ធភាពបញ្ជូនអ៊ីនធើណែតក្នុងល្បឿនលឿនបំផុតបាន។
ក្រុមហ៊ុនស្រាវជ្រាវខាងលើបានផ្ដល់ជាគំនិតថា រដ្ឋាភិបាលគួរផ្ដល់ឱកាស និងភាពយោបល់ក្នុងផ្លូវច្បាប់ខ្លះដល់ក្រុមហ៊ុនទូរគមនាគមន៍ ចំណែកក្រុមហ៊ុនទូរគមនាគមន៍វិញ គួរតែសហការគ្នាដើម្បីចែករំលែកនូវប្រព័ន្ធនៃការផ្គត់ផ្គង់ ជាពិសេសគឺធ្វការវិនិយោគទុករួមគ្នា។
ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនខាងលើ ក៏បានជំរុញឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនទូរគមនាគមន៍សហការមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google, Facebook និង Microsoft ជាដើម ព្រោះក្រុមហ៊ុនទាំងនេះមានលទ្ធភាពខ្ពស់ក្នុងការជួយជ្រោមជ្រែង ទាំងបច្ចេកទេស និងលុយ៕