(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត MG បានរៀបចំទីកន្លែងថ្មី យ៉ាងធំទូលាយជាមួយនឹងស្តង់យ៉ាងស្រស់ស្អាត នៅចំណតយានយន្តខាងក្រៅអគារ ដើម្បីឲ្យអតិថិជនអាចមកទទួលរថយន្តរបស់ពួកគេ និងពិភាក្សាព័ត៌មានលម្អិត អំពីរថយន្ត MG បានយ៉ាងមានទំនុកចិត្ត ក្នុងបរិយាកាសមួយដ៏សុវត្ថិភាព ដោយមានខ្យល់បរិសុទ្ធល្អ កាន់បន្ថយហានិភ័យ។

សម្រាប់តម្រូវការរបស់រាជរដ្ឋាភិបាល ក្នុងពេលបច្ចុប្បន្ននេះ គឺចង់ឲ្យអាជីវកម្មទាំងអស់ ត្រូវពង្រឹងការការពារពីជំងឺឆ្លង Covid-19 ដោយគោរពគោលការណ៍ របស់ក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការរីករាលដាល នៃ Covid-19 និងធ្វើឲ្យកន្លែងការងារមានសុវត្ថិភាពនិយោជិកទាំងអស់ ត្រូវអនុវត្តឲ្យបានល្អ ដើម្បីធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យ និងមានទំនាក់ទំនងល្អ ជាមួយអតិថិជនក្នុងស្ថានភាពលំបាកនេះ។ បន្ថែមពីនេះទៀត ត្រូវមានចំណេះដឹងចាំបាច់ នៃការទទួលខុសត្រូវក្នុងការអភិវឌ្ឍប្រព័ន្ធសុវត្តិភាព និងបណ្តុះបណ្តាលនិយោជិក ឲ្យយល់ច្បាស់ពីកាការពារជំងឺ Covid-19 ។

ដើម្បីធានាបាននូវលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព សម្រាប់និយោជិក និងអតិថិជនក្នុងកំឡុងពេល Covid-19 ក្រុមហ៊ុន MG Cambodia កំពុងធ្វើការជាមួយការអនុវត្តស្តង់ដារ ដើម្បីអភិវឌ្ឍក្រោមសកម្មភាព ដោយជួយនិងលើកទឹកចិត្ត ដល់រដ្ឋាភិបាលក្នុងការខិតខំ ដើម្បីធានានូវលក្ខខណ្ឌការងារ ប្រកបដោយសុវត្ថិភាព និងសុខភាព។

តាមភាពសមស្រប MG Cambodia អនុវត្តប្រកបដោយអនាម័យល្អ និងគ្រប់គ្រងការអនុវត្តដ៏រឹងមាំ ដោយពាក់ម៉ាសគ្រប់ពេល, រក្សាគម្លាតសុវត្ថិភាព, ត្រួតពិនិត្យសីតុណ្ហភាព, លាងសម្អាតដៃជាមួយអាកុល និងជែលជាប្រចាំ។ មិនត្រឹមតែប៉ុណ្ណឹងទេ MG Cambodia ក៏កំពុងចាត់វិធានការពិសេស ជាបន្តបន្ទាប់ដូចខាងក្រោម៖

* អនុញ្ញាត្តឲ្យមានបុគ្គលិកតែម្នាក់គត់ ដែលប្រចាំការនៅអគារតាំងបង្ហាញរថយន្តនីមួយៗ
* នៅក្នុងការិយាល័យ នឹងមិនមានបុគ្គលិកប្រចាំការនោះទេ
* ខាងយើងខ្ញុំ នឹងទទួលការទូទាត់លុយ តាមរយៈការផ្ទេរសាច់ប្រាក់តាមប្រព័ន្ធ App Bank តែប៉ុណ្ណោះ/មិនមានការទទួលជាលុយសុទ្ធទេ
* រាល់អតិថិជនទាំងអស់ ដែលមកទទួលយករថយន្ត និងធ្វើឡើងនៅខាងក្រៅអគារតាំងបង្ហាញ៕