(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្ថេស រកបាន ៣ពិន្ទុងាយៗពី ១ប្រកួតបើកឆាកនៃវគ្គជម្រុះ FIFA World Cup 2022 តាមរយៈលត់គូប្រជែងសាំងម៉ារ៉ាំង (San Marino) ដែលឈរនៅចំណាត់ថ្នាក់ទី២១០ នៃ World Raking ក្នុងលទ្ធផល ៥-០ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

banner

គ្រាន់តែកញ្ចែបន្លឺចាប់ផ្តើមការប្រកួតភ្លាម ក្រុមរបស់លោក Gareth Southgate បានបើកការសម្រុកទៅលើក្រុមភ្ញៀវសាំងម៉ារ៉ាំងដូចទឹកបាក់ទំនប់ និងស៊ុតចេញបាន ៣២ជើង ក្នុងនោះចំគោលដៅ ១៥ជើង ក្រៅពីរកបាន ៥គ្រាប់ពីសំណាក់កីឡាករ Ward-Prowse, Raheem Sterling និង Watkins ម្នាក់ ១គ្រាប់ដូចគ្នា នៅពេលខ្សែប្រយុទ្ធ Calvert-Lewin ដែលត្រូវបានជ្រើសចេញពីក្លិប Everton រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី២១ និងនាទី៥៣។

គួររំលឹកផងថា ក្រុមហស្សនាម «តោកំណាចអង់គ្លេស» ពុំទាន់ចាញ់ការប្រកួតណាមួយឡើយក្នុងការជួបសាំងម៉ារ៉ាំង ៧ដងមកនេះ ដោយមានគ្រាប់បាល់ ៤២គ្រាប់ទល់នឹង ១គ្រាប់ទៀតផង ដែលធ្វើឲ្យអង់គ្លេសរកបានជ័យជម្នះ ១៩លើកជាប់ៗគ្នាពីាការប្រកួតក្នុងផ្ទះចុងក្រោយនេះទាំងការលេងវគ្គជម្រុះ World Cup និងពានរង្វាន់អឺរ៉ុបជាដើម។

ចំណែកឯសាំងម៉ារ៉ាំងវិញ បានចាញ់ដល់កើនដល់ទៅ ១៤០ប្រកួត ក្នុងចំណោមការចូលរួម ១៤៣លើកពីក្នុងវគ្គជម្រុះ World Cup និងពានអឺរ៉ុប European Championships មិនដែលឈ្នះ និងស្មើតែ ៣ដងគត់៕