(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០២១ នឹងឈានចូលសប្តាហ៍ទី៤ នៅថ្ងៃទី២៧-២៨ ខែមីនា ដោយមាន ៦ក្រុមចូលរួមប្រកួត។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២៧ ខែមីនា រួមមាន៖
១៖ គីរីវង់សុខសែនជ័យ Vs ភ្នំពេញក្រោន។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៨ ខែមីនាវិញរួមមាន៖
១៖ អាសុីអឺរ៉ុប យូណាយធីត Vs នគរបាលជាតិ
២៖ ព្រះខ័នរាជស្វាយរៀង Vs ណាហ្គាវើលដ៏។

ការប្រកួតនៃវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ សប្តាហ៍ទី៤ មានគូពិសេសទៀតហើយរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងត្រូវបើកទ្វារផ្ទះស្វាគមន៍ភ្ញៀវណាហ្គា ដែលឈរនៅចំណាត់ថ្នាក់លេខ៤ នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា នៃទឹកដីនៃកីឡដ្ឋាន ខេត្តស្វាយរៀង នាម៉ោង ១៨៖០០នាទីល្ងាច៕