(ក្រុងរ៉ូម)៖ កីឡាករបាល់ទាត់យុវជនថ្នាលរបស់អ៉ីតាលី Daniel Guerini បានស្លាប់បាត់បង់ជីវិតហើយ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងវ័យ១៩ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

សារព័ត៌មានរបស់អ៉ីបានឲ្យដឹងថា Guerini ដែលលេងតំណាងឲ្យអ៉ីតាលីក្នុងកម្រិតយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៦ឆ្នាំផងនោះ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត ក្នុងទីក្រុង Rome កាលពីយប់ថ្ងៃពុធ។

Guerini បានទទួលការបណ្តុះបណ្តាលនៅក្លិបអ៉ីតាលី Fiorentina, Torino និងក្លិប SPAL មុនពេលចូលលេងម្តងទៀតនៅក្លិប Lazio ដែលជាក្លិបកីឡាករវ័យក្មេងនេះចាប់ផ្តើមអាជីពរបស់ខ្លួនតាំងពិខែមករាមក៕