(ភ្នំពេញ)៖ បន្ទាប់ពីទទួលការព្យាបាលអស់រយៈពេលជាងកន្លះខែ នៅពេលនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា បានប្រកាសថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែនៅបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត។

តាមរយៈបណ្តាញសង្គមផ្លូវការ អ្នកនាង សុគន្ធ នីសា បានសរសេរសារទៅកាន់អ្នកគាំទ្រថា «ថ្ងៃនេះខ្ញុំបាន ជាហេីយ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហេីយ តែក៏ត្រូវបន្តការ ឃុំខ្លួនឲ្យនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន ១៤ថ្ងៃបន្ថែមទៀត ដែរ ខ្ញុំនឹង គោរពតាមគោលការណ៍នេះ ដេីម្បីសុវត្ថិភាព ក្រុមគ្រួសារខ្ញុំ»

គួរជម្រាបថា តារាចម្រៀង សុគន្ធ នីសា ត្រូវបានតេស្តវិជ្ជមានកូវីដ-១៩កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រហូតមកទល់នឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ រូបនាងបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយ៕