(ថៃ)៖ នៅទីបំផុត ឈុតតំណាងជាតិរបស់កម្ពុជាឈ្មោះថា «ឈុតស្រីតន្ទ្រវីរៈទេវីនាគីមហានាថ» គ្រងដោយបរវកញ្ញាកម្ពុជា លីវ ជីលី ក្នុងកម្មវិធីលំដាប់អន្តរជាតិ «Miss Grand International» ឆ្នាំ២០២០ គឺទទួលបានពន្ទុបោះឆ្នោតខ្ពស់ ឈរនៅលេខរៀងទី១ វ៉ាដាច់គេក្នុងចំណោមបេក្ខនារីមកពី១០ប្រទេសផ្សេងៗទៀត ដែលជាប់ Top10។

banner

បើយោងតាមផេកផ្លូវការរបស់ «Miss Grand International» ឆ្នាំ២០២០ បានបង្ហាញពីលទ្ធផលបោះឆ្នោត សម្រាប់ឈុតតំណាងជាតិដែលល្អបំផុតទាំង១០ ក្នុងនោះឈុតតំណាងជាតិរបស់កម្ពុជា គឺឈរនៅលេខរៀងទី១តែម្តង។

ឈុតតំណាងជាតិទាំង៥ ដែលទទួលបានពិន្ទុច្រើនពីការបោះឆ្នោត

១៖ ឈុតតំណាងជាតិរបស់ Miss Grand Cambodia

 

២៖ ឈុតតំណាងជាតិរបស់ Miss Grand Indonesia

៣៖ ឈុតតំណាងជាតិរបស់ Miss Grand Philippines

៤៖ ឈុតតំណាងជាតិរបស់ Miss Grand Guatemala

៥៖ ឈុតតំណាងជាតិរបស់ Miss Grand Ecuador

ឈុតតំណាងជាតិទាំង៥ ដែលជ្រើសរើសដោយគណៈកម្មការ
១៖ ឈុតតំណាងជាតិរបស់ Miss Grand Japan

២៖ ឈុតតំណាងជាតិរបស់ Miss Grand Thailand

៣៖ ឈុតតំណាងជាតិរបស់ Miss Grand Vietnam

៤៖ ឈុតតំណាងជាតិរបស់ Miss Grand Malaysia

៥៖ ឈុតតំណាងជាតិរបស់ Miss Grand Panama

យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើងទេថា តើក្នុងឆ្នាំ២០២១នេះ បរវកញ្ញាមកពីប្រទេសណា ក្នុងចំណោមប្រទេសជាង៦០ មកពីជុំវិញពិភពលោក បានក្លាយជាម្ចាស់កមុដក្នុងកម្មវិធីបរវកញ្ញាលំដាប់អន្តរជាតិដ៏ល្បីមួយនេះ ខណៈគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ជាពិសេសអ្នកដែលតាមដានកម្មវិធីនេះពីដើមមក។ វគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមីន ឆ្នាំ២០២១ស្អែកនេះ៕