(ភ្នំពេញ)៖ តារាអនឡាញមួយរូប ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ប្រេន Pinika Cosmictic កំពុងតែក្ដាប់ភាពជោគជ័យ បានចែករំលែកនៅភាពជោគជ័យរបស់ខ្លួន។

តាមសំដីកញ្ញា ស៊ិន ច័ន្ទកន្និកា ដែលជាអគ្គនាយិកាក្រុមហ៊ុន និងជាម្ចាស់ប្រេន បានឲ្យដឹងថា កញ្ញាទើបតែរៀនចប់ថ្នាក់ទី១២ ក៏ពិតមែន តែដោយសារហេតុផលដែលចង់រឹងមាំខ្លួនឯង និងចង់រកប្រាក់ដោយគំនិតខ្លួនឯង បានជួយឲ្យនាងហ៊ានបោះទុនទាំងវ័យក្មេងធ្វើជាម្ចាស់ក្រុមហ៊ុន ហើយទីបំផុតក្រុមហ៊ុនអនឡាញដែលនាងនាំចូលគឺមានការគាំទ្រ។

កញ្ញា បានបន្ថែមទៀតថា បើទោះជាមានការរំខានដោយជំងឺ កូវីដ១៩នៅកម្ពុជា តែកញ្ញាក៏អាចក្លាយជាម្ចាស់អាជីវកម្មមួយរូបទាំងវ័យក្មេងបានដដែរ។

ស្រ្តីវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា ឆន្ទៈខ្ពស់ក្នុងការប្រកបអាជីវកម្ម គឺជាកត្តាតែមួយគត់ ដែលជួយបុគ្គលទាំងឡាយអាចទទួលបានភាពជោគជ័យ ដោយមិនមែនអាស្រ័យលើវ័យ ឬ ហេតុផលថាមុខរបរមួយនេះមានច្រើន គឺពិបាកប្រកួតប្រជែងនោះទេ។

កញ្ញាបន្ថែមពីនេះទៀតថា ផលិតផលដូចគ្នាដែលកញ្ញាបាននាំចូលមិនខ្វះនោះទេ ប៉ុន្តែសម្រាប់ផលិតផលដែលមានគុណភាពពិតប្រាកដមិនមានច្រើនទេ ទើបធ្វើអោយក្រុមហ៊ុន Pinika Cosmitic ដែលនាងបង្កើតឡើងមានភាពរីកចំរើនលឿន។

ក្រោយបើកដំណើរការក្រុមហ៊ុននាំចូលផលិតផលមកពីប្រទេសថៃជាមួយរូបមន្តមកពីប្រទេសកូរ៉េរបស់កញ្ញា ស៊ិន ច័ន្ទកន្និកា បានប្រើយុទ្ធសាស្ត្រជាច្រើន ធ្វើអោយផលិតផលដែលបាននាំចូលដោយផ្ទាល់មកពីប្រទេសថៃរបស់នាង ទទួលការចាប់អារម្មណ៍ពីតំណាងចែកចាយ និង មានទីផ្សារគាំទ្រគួរអោយកត់សម្គាល់នៅលើទីផ្សារអនឡាញ។ ជោគជ័យនេះ ក៏ចង់បង្ហាញអោយឃើញថា ផលិតផលថែរក្សាសម្រស់ដែលកញ្ញាជាអ្នកបង្កើតប្រ៊ែននេះផ្ទាល់ ក៏កំពុងតែមានការនាំចេញទៅប្រទេសខាងក្រៅផងដែរ ទន្ទឹមនឹងការឈានឡើងនៅតាមទីផ្សារសំខាន់ៗនៅកម្ពុជា។

គោដៅសំខាន់១ទៀតរបស់ កញ្ញា ស៊ិន ច័ន្ទកន្និកា ក៏ជួយឲ្យស្ត្រីមួយចំនួនដែលមានបញ្ហាប្រឈម ក្នុងការរកចំណូលនាសម័យកាលកូវីដ១៩ រីករាលដាលខ្លាំងនេះ ឲ្យមានលំនឹងសេដ្ឋកិច្ចក្រោយធ្វើជាតំណាងចែកចាយនោះផង។

កញ្ញាក៏កំពុងតែបង្រៀនតំណាងចែកចាយទាំងឡាយ ឲ្យបោះជំហានទៅរកភាពជោគជ័យ ដោយសារតែយុទ្ធសាស្ត្រថ្មីៗរបស់ខ្លួនផងដែរ៕