(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប៥ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនណាឌី GCC ប្រកាសបើកដំណើរការក្រុមហ៊ុនសេវាថែទាំ ណាឌីឃែរ សម្រាប់អ្នករស់នៅ ក្នុងបុរីណាឌី ដែលនេះជាការផ្ដល់ជូនអតិថិជននូវសេវាថែទាំដំបូងគេនៅកម្ពុជា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកអភិវឌ្ឍន៍ ទៅលើអតិថិជនសម្រាប់សេវាកម្ម ដ៏ល្អបំផុតរបស់ខ្លួន ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ លោក អេរិច ឆុង អគ្គនាយកនៃក្រុមហ៊ុនបុរី ណាឌី GC Empire និង GC Realty បានឱ្យដឹងថា ដើម្បីសម្រួលដល់ការរស់នៅប្រកបដោយគុណភាពរបស់អតិថិជននៅក្នុងបុរីណាឌី ក្រុមហ៊ុនបានបង្កើតនូវសេវាកម្មណាឌីឃែរ ដើម្បីឱ្យជួយដោះស្រាយអ្នករស់ នៅក្នុងបុរីរបស់ខ្លួន។ អ្នកទិញបុរីណាឌីទាំងអស់នឹងក្លាយជាសមាជិកដែលមានឯកសិទ្ធិពិសេសរបស់ណាឌីឃែរ ព្រោះពួកគេអាចរីករាយនឹងសេវាកម្មរបស់ណាឌីឃែរ ទាំងអស់ និងអត្រាការប្រាក់ពិសេសនៅតាមហាងលក់រាយរបស់ក្រុមហ៊ុនជីស៊ីស៊ី។

ក្រុមហ៊ុនណាឌី មានសេវាកម្មសរុបចំនួន១២ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងណាឌីឃែរ ដែលវារួមបញ្ចូលសេវាកម្មមូលដ្ឋានដូចជាសេវារថយន្ត ដឹកអ្នកដំណើរឯកជន សេវាសន្តិសុខ២៤ម៉ោង ការគាំពារផ្នែកវេជ្ជសាស្ត្របន្ទាន់ ២៤ម៉ោង និងសេវាកម្មបន្ថែម ដូចជាសេវាថែទាំនឹងជួសជុលបន្ទាន់ ២៤ម៉ោង សេវាកម្មជួយរើរចូលគេហដ្ឋាន សេវាកម្មសម្អាតគេហដ្ឋាន សេវាកម្មគ្រូបង្ហាល់ប្រាណឯកជន សេវាកម្មបោកអ៊ុត មានការថែរក្សាលាងសម្អាតរថយន្ត ជួលរថយន្តសណ្តោង និងសេវាកម្ម ជួលរថយន្ត សម្រាប់ធ្វើដំណើកម្សាន្ត ជំនួយការរៀបចំ Event អាពាហ៍ពិពាហ៍ បុណ្យ ខួបកំណើត និងការជួយផ្គត់ផ្គង់គ្រឿងទេសដល់គេហដ្ឋាន។

លោកបន្តថា រាល់សេវាកម្មមួយចំនួនរបស់ណាឌីឃែរ នឹងផ្ដល់ជូនដោយមិនគិតថ្លៃទៅអតិថិជន ហើយសេវាកម្មមួយចំនួនទៀតតម្រូវឱ្យមានការបង់ថ្លៃចំណាយ ព្រោះសេវាកម្មខ្លះក៏មានការសហការជាមួយក្រុមហ៊ុនខាងក្រៅដើម្បីផ្ដល់ជូនអតិថិជនផងដែរ។ សេវាកម្មមួយចំនួនដែលត្រូវតម្រូវឱ្យមានការផ្លាស់ប្តូរ នោះគឺខាងណាឌីឃែរ នឹងតម្រូវឱ្យអតិថិជនបង់ថ្លៃចំណាយ ។

លោក អេរិច ឆុង បានឱ្យដឹងទៀតថា បុរីណាឌី ត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីការរស់នៅប្រកបដោយគុណភាពនៃជីវិត ដោយអតិថិជនដែលមកដល់ក្នុងបុរី នឹងទទួលបាន នូវអ្វីដែលប្លែក មានខ្យល់អាកាសបរិសុទ្ធសំបូរទៅដោយដើមឈើ ផ្កាចម្រុះពណ៌ និងក្លិន មានអាហាងហែលទឹក មានកន្លែងកម្សាន្តសម្រាប់កុមារ ។ អ្វីដែលពិសេស អ្នករស់នៅក្នុងបុរី ចង់ទៅផ្សារទំនើបអ៊ីអន១ ក៏មានរថយន្តជូនទៅនិងមកដោយមិនគិតថ្លៃសេវាទៀតផង។

លោកបន្ថែមថាបច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍលំនៅឋាននៃបុរីណាឌី លើផ្ទៃដីចំនួន៧.៥ហិចតា ក្នុងចំណោមផ្ទៃដីដែលមានបានត្រៀមទុកចំនួនជាង៣០ហិចតា នៅតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ៦អា ដែលជាតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្ពស់សំបូរទៅដោយសំណង់លំនៅឋាន មានគម្រោងធំៗ ដូចជាទីក្រុង រណបជ្រោយចង្វារ សួនដាយណូស័រ ពហុកីឡដ្ឋានមរតកតេជោ ទីលានវាយកូនហ្គោល សួនសត្វសាហ្វារី និងសំណង់លំនៅឋានជាច្រើនទៀតនៅព័ទ្ធជុំវិញ។

លោកបញ្ជាក់ថា បើទោះបីកម្ពុជាបានជួបវិបត្តិនឹងជំងឺសកលនេះក្ដី តែតម្រូវការលំនៅឋានរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជានៅតែមាន ដូច្នេះហើយទើបណាឌី បានបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបន្តទៀត ជាមួយនឹងអ្នកអភិវឌ្ឍន៍ដទៃទៀតផងដែរ។ ក្នុងរដូវកាលកូវីដ១៩នេះ គឺជាពេលវេលាដ៏ល្អសម្រាប់អ្នកទិញ ព្រោះពួកគាត់ អាចមានឱកាសក្នុងការចរចាយកលក្ខខ័ណ្ឌ ដែលពួកគាត់ចង់បានហើយតម្លៃសមរម្យផងដែរ។

លោកបានបញ្ជាក់ទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ណាឌីឃែរ ក៏មានកម្មវិធីពិសេសសម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន ដោយគ្រាន់តែធ្វើការ កក់ផ្ទះភ្លាមក្នុងតម្លៃ ជាង៦០០ដុល្លារក្នុងមួយខែ នឹងទទួលបានឱកាសក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កោះសង្សារ ឬប្រទេសជប៉ុន។ ដំណើរកម្សាន្តនេះនឹងធ្វើឡើង បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់។ សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងបុរីណាឌី ដោយជីស៊ីស៊ីធី https://www.facebook.com/NADIBYGCC លេខទូរសព្ទ៖ 096 606 6688 ៕