(ថៃ)៖ បវរកញ្ញាឯកតំណាងប្រទេសកម្ពុជា កញ្ញា លីវ ជីលី ឈ្នះបានពានរង្វាន់ «Country’s Choice of the year» ពីកម្មវិធី «Miss Grand International» ២០២០ នៅក្នុងរាត្រីវគ្គផ្តាច់ព្រ័ត្រ។

ការឈ្នះពានរង្វាន់មួយនេះ នឹងធ្វើឲ្យកញ្ញា លីវ ជីលី បានឈានទៅដល់វគ្គ Top20 ដែលជាវគ្គឈានទៅរកមកុដ «Miss Grand International» ២០២០ ដោយស្វ័យប្រវត្តិ។

យើងឃើញថា ក្នុងកម្មវិធីនេះ ត្បិតបេក្ខនារីកម្ពុជាមិនបានទទួលពានរង្វាន់ «ឈុតតំណាងជាតិល្អបំផុត» ក្តី ដែលអ្នកគាំទ្រកម្ពុជារីករាយ និងមានមោទនភាពចំពោះកញ្ញា លីវ ជីលី សម្រាប់ការធ្វើដំណើរយ៉ាងស្វាហាប់ ជឿជាក់ និងលេចធ្លោរយ៉ាងខ្លាំង លើឆាកដែលប្រមូលផ្តុំទៅដោយបេក្ខនារីស្អាតៗមកពីប្រទេសចំនួន ៦៣ លើពិភពលោក។

អបអរសាទរបេក្ខនារីកម្ពុជា កញ្ញា លីវ ជីលី សម្រាប់ការទទួលបានពាន «Country’s Choice of the year» ពីកម្មវិធី «Miss Grand International» ២០២០៕