(ថៃ)៖ នៅរាត្រីវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងបរវកញ្ញាលំដាប់ពិភពលោក «Miss Grand International» ២០២០នេះ គឺបានរកឃើញហើយនូវឈុតតំណាងជាតិដែលឈ្នះពានរង្វាន់ ក្នុងនាម «ឈុតតំណាងជាតិល្អបំផុត» គឺបានទៅលើឈុតតំណាងជាតិរបស់ ជប៉ុន, ថៃ និង ក្វាគាតេម៉ាឡា។

ជាការពិតសម្រាប់ កម្មវិធី «Miss Grand International» ២០២០ ហាក់ប្លែកពីឆ្នាំកន្លងទៅ ដោយឈុតតំណាងជាតិដែលឈ្នះពានរង្វាន់ពីកម្មវិធីនេះ គឺមានរហូតដល់ ៣ប្រទេស ខណៈលើកមុនៗត្រូវបានគេដឹងថា មានឈុតតំណាងជាតិមកពីប្រទេសតែ១ប៉ុណ្ណោះ ដែលឈ្នះពានរង្វាន់ក្នុងនាមជា «ឈុតតំណាងជាតិល្អបំផុត» ក្នុងចំណោមឈុតមកប្រទេសជិត១០០ជុំវិញពិភពលោក។

សូមអបអរសាទរចំពោះបេក្ខនារីទាំងបីមកពីប្រទេស ជប៉ុន, ថៃ និងក្វាគាតេម៉ាឡាដែលទទួលបានពានរង្វាន់ សម្រាប់ «ឈុតតំណាងជាតិល្អបំផុត» ពីកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss Grand International» ២០២០៕