(ថៃ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនវិញ្ញាសារ និងចំណាយពេលជិត១ខែ ពេលនេះកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss Grand International» ២០២០ ដែលធ្វើឡើងក្រោមបរិបទកូវីដ-១៩ បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបវរកញ្ញាមកពីអាមេរិក។

ជាការពិត កម្មវិធីប្រឡងបវរកញ្ញាដ៏ល្បី ដែលមានការគាំទ្រពីសំណាក់មហាជនរាប់លាននាក់ «Miss Grand International» ២០២០ ត្រូវបានរៀបចំឡើងតាំងពីថ្ងៃទី០១ ខែមីនា ដល់រាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះមានបណ្តាប្រទេសចំនួន៦៣ ជុំវិញពិភពលោកបានបញ្ចូនបេក្ខនារីរបស់ខ្លួនទៅប្រកួត ដើម្បីផ្សាព្វផ្សាយពីសិល្បៈវប្បធម៌របស់ប្រទេសនីមួយៗ។

ក្រៅពីម្ចាស់មកុដមកពីប្រទេសនានា គឺមានបេក្ខនារីមកពីប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់រងទី១ និងបេក្ខនារីមកពីប្រទេស ក្វាតេម៉ាឡា ជាប់ចំណាត់ថ្នាក់រងទី២៕