(ភ្នំពេញ)៖ ម៉ាស៉ីនត្រជាក់ស៊េរីថ្មីឆ្នាំ ២០២១ MT2 Plus+ «មួយយប់មួយគីឡូវ៉ាត់» មិនត្រឹមតែអត្ថប្រយោជន៍សន្សំសំចៃថាមពលអគ្គិសនីប៉ុណ្ណោះទេ ម៉ាស៉ីនត្រជាក់មួយយប់មួយគីឡូវ៉ាត់ក៏មានអត្ថប្រយោជន៍ជាច្រើនទៀត។

អត្ថប្រយោជន៍នោះ មានដូចជា៖

* Breezeless-soft ដែលមានបច្ចេកវិទ្យា Twin Flap TM ដែលមានរន្ធតូចៗចំនួន 7928 រន្ធ បច្ចេកវិទ្យាថ្មីបែងចែកលំហូរខ្យល់ទៅបានគ្រប់ទិសក្នុងពេលតែមួយ អាចផ្តល់ជូនលោកអ្នកនូវអារម្មណ៍ត្រជាក់។
* Breezeless- Surround ការរចនាម៉ូតអក្សរ s អាចបញ្ចេញខ្យល់ត្រជាក់3D បាន ៣មុខក្នុងពេលតែមួយ បញ្ចេញភាពត្រជាក់តែគ្មានខ្យល់នៅ សងខាងអក្សរ S និង នៅចំពីមុខ។ Breezeless- speed ផលិតខ្យល់ត្រជាក់រហ័សទាន់ចិត្ត ជាមួយនឹងការបើកផ្នែកខាងមុខដែលទទឹង ៧០ មីល្លីម៉ែត និងកង់កង្ហារល្បឿនលឿន អាចបញ្ចេញខ្យល់ត្រជាក់ក្នុង ៤០ វិនាទី ធ្វើឲ្យខ្យល់ត្រជាក់ ពីម៉ាស៉ីនត្រជាក់ ហើយត្រជាក់សាយភាយសព្វពេញបន្ទប់។
* Breezeless-Sense ដែលមានមុខងារបីប្រភេទផ្សេងគ្នា អាចបញ្ចេញខ្យល់បានបីកម្រិត៖ ខ្យល់ត្រជាក់តិច ខ្យល់ត្រជាក់ស្រាលស្រទន់ ខ្យល់បាញ់ចេញទៅឆ្ងាយ
* Breezeless- smart លោកអ្នកអាចប្រើប្រាស់កម្មវិធី (App) Midea Air គឺជាកម្មវិធី (App) គ្រាន់តែចូលទៅក្នុងកម្មវិធី (App) Midea Air។ លោកអ្នកអាចឆែក មើលនឹងបញ្ជាបើក ម៉ាស៉ីនត្រជាក់បានពីចំងាយ ទោះជាអ្នកមិនបាននូវផ្ទះក៏ដោយ កម្មវិធី (App) Midea Air ផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នក #Smart #Easy។
* Breezeless-Silence មាស៉ីនដំណើរកាលគ្មានសំលេងរំខាន ដោយប្រើប្រាស់ត្រឹមតែ 21 dB ធ្វើឲ្យជីវិតកាន់តែប្រសើរគេងលក់ស្កប់ស្កល់។

ម៉ាក Midea ជាប្រែនមួយដែលទទួលស្គាល់នៅលើឆាកអន្តរជាតិ ប្រែន Midea ជាប្រែនដែលឈរនៅលើទីផ្សារទូរទាំងប្រទេសអស់រយៈពេល ៥២ឆ្នាំ ហើយនៅតែបន្តឈានទៅមុខ។ មីឌាគ្រុប ចែកចាយលក់ផលិតផលម៉ាក Midea នៅលើបណ្តាលប្រទេសជាង ១៥០ ប្រទេស និងនៅគ្រប់តំបន់លើពិភពលោក។ Midea ផលិតគ្រឿងអេឡិចត្រូនិច សម្រាប់ដាក់ប្រើប្រាស់ក្នុងគេហដ្ឋានជាទីស្រលាញ់របស់លោកអ្នក មានដូចជា ម៉ាស៉ីនត្រជាក់គ្រប់ប្រភេទ ទូរទឹកកក ម៉ាស៉ីនបោកសំលៀកបំពាក់ ទូរក្លាសេ កង្ហារ កង្ហារត្រជាក់,ឆ្នាំងដាំបាយ,ចង្ក្រានអគ្គិសនី, កំសៀវអគ្គិសនី, ម៉ាស៉ីនទឹកក្តៅទឹកត្រជាក់, ម៉ាស៉ីនទឹកក្រឡុកនិងមានទំនិញជាច្រើនទៀតផងដែរ៕