(សិង្ហបុរី)៖ ក្រុមហ៊ុន Facebook បានប្រកាសឱ្យដឹងថា ខ្លួនមានគម្រោងអូសខ្សែអ៊ីនធើណែតក្រោមសមុទ្រតភ្ជាប់ ទៅកាន់តំបន់អាស៊ី អា គ្នេ យ៍ និង អាមេរិក ដែលបង្កើនលទ្ធភាព និងសមត្ថភាពនៃការផ្គត់ផ្គង់បណ្ដាញអ៊ីនធើណេតនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

គម្រោងអូសខ្សែអ៊ីនធើណែតក្រោមសមុទ្រនេះ ត្រូវបាន Facebook បញ្ជាក់ថា នឹងធ្វើឡើងក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន Google ដោយតភ្ជាប់ ទៅកាន់សិង្ហបុរី ឥណ្ឌូនេស៊ី និងអាមេរិកខាងជើង និងក្នុងនោះក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុនទូរគមនាគមន៍ ក្នុងតំបន់ ចូលរួម ផងដែរ។

បុគ្គលិកជាន់ខ្ពស់របស់ Facebook បានថ្លែងឱ្យដឹងថា គម្រោងអូសខ្សែអ៊ីនធើណែតក្រោមសមុទ្រនេះមានចំនួន ២ ដោយខ្សែទី១ ត្រូវអូស ដោយ ផ្ទាល់ទៅកាន់ អាមេរិក ខាងជើង ក្នុងនោះមានខ្សែមានខ្លះត្រូវបានភ្ជាប់ទៅកាន់ ឥណ្ឌូនេស៊ី ដើម្បីបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ នៅ កណ្ដាល ក្រុង និងនៅខេត្តភាគខាងកើត ដែលពោរពេញដោយប្រជាជនរស់នៅច្រើន។

ចំណែកខ្សែទី២នោះ គឺរង់ចាំការអនុញ្ញាតពីនិយ័តកររបស់ប្រទេសឥណ្ឌូនេស៊ី និង សិង្ហបុរីប៉ុណ្ណោះ ព្រោះគម្រោងខ្សែទីមួយនេះត្រូវបាន Facebook ប្រកាសបង្ហាញរួមមកហើយកាលពីថ្មីៗនេះ ដែលវាជាគម្រោងវិនិយោគដ៏ធំរបស់ Facebook ផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងទាំងពីរនេះ នឹងត្រូវបញ្ចប់នៅចន្លោះឆ្នាំ២០២៣ និង២០២៤ ដោយវានឹងបង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់ អ៊ីនធើណែត ខ្ពស់ជាងមុន ជាពិសេសគឺល្បឿននៃការប្រើប្រាស់៕