(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ បានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់នូវឧបករណ៍ហាត់ប្រាណ និងកៅអីអង្គុយ នៅទីកន្លែងផ្សេងៗគ្នានៃរាជធានីភ្នំពេញ។

ឧបករណ៍ហាត់ប្រាណ និងកៅអីថ្មីៗនេះ ត្រូវបានទទួលការអនុញ្ញាត និងផ្តល់ជូនអាជ្ញាបណ្ណដោយសាលារាជធានីភ្នំពេញ និងបម្រើជាប្រយោជន៍រួម ព្រមទាំងរួមចំណែកលើកកម្ពស់សុខមាភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនិយមហាត់ប្រាណដើម្បីថែរក្សាសុខភាពផងដែរ។

លោកស្រី ឈុន ណៃឈីវ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition កម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «យើងមានចិត្តរំភើបរីករាយណាស់ ដែលបានឃើញឧបករណ៍ហាត់ប្រាណ និងកៅអីថ្មីៗរបស់ Herbalife Nutrition ត្រូវបានដំឡើងនៅកន្លែងសំខាន់ៗនៅក្នុងទីក្រុងភ្នំពេញ។ តាមរយៈគំនិតផ្តួចផ្តើមដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនេះ យើងសង្ឃឹម និងលើកទឹកចិត្តដល់សាធារណជនឱ្យចូលរួមរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្មផងដែរ។ លំហាត់ប្រាណដែលទៀងទាត់ រួមជាមួយនឹងតុល្យភាពអាហារូបត្ថម្ភត្រឹមត្រូវ គឺមានសារសំខាន់ណាស់សម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ»។

ឧបករណ៍ហាត់ប្រាណ១២ប្រភេទ ត្រូវបានដំឡើងនៅចំកណ្តាលទីក្រុងភ្នំពេញ តាមបណ្តោយសួនមាត់ទន្លេ នៃព្រះរាជបរម្យរាជវាំង ជិតព្រះអង្គដងកើ។ លើសពីនេះទៅទៀត កៅអីថ្មីៗ៤២ ក៏ត្រូវបានដាក់នៅតាមទីតាំងសួនច្បារធំៗ៣ ដែលរួមមាន៖ ផ្លូវដើរសួនមាត់ទន្លេ ព្រះអង្គដងកើ និងនៅជិតសួនច្បារក្តាន់២ ដែលទីកន្លែងទាំងនេះសុទ្ធសឹងតែជាទីតាំងដែលប្រជាពលរដ្ឋនិយមទៅលំហែកាយ និងធ្វើលំហាត់ប្រាណផងដែរ។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុន ដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕