(ភ្នំពេញ)៖ តួលេខនៃអ្នកកើតជំងឺ COVID19 បានកើនជារៀងរាល់ថ្ងៃ ដោយនៅក្នុងប្រទេសកម្ពុជាគឺចាប់មានតួលេខនៃអ្នកស្លាប់ដោយសារជំងឺនេះផងដែរ។ អ្វីដែលកាន់តែគួរឲ្យព្រួយបារម្ភនោះ គឺកុមារតូចៗ និងមនុស្សជាច្រើនរូប ដែលបានផ្ទុកជំងឺមួយនេះទៅហើយ។

ដោយគិតគួរនៃការលំបាករបស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល គ្រប់ផ្នែកដែលពាក់ព័ន្ធក្នុងមើលថែព្យាបាលសម្រាប់អ្នកជំងឺ COVID19 គឺពិតជាគួរកោតសរសើរ ដោយពួកគាត់បានលៈបង់នូវកម្លាំកាយ ចិត្ត ពេលវេលាផ្ទាល់ខ្លួនដែលត្រូវនៅឆ្ងាយពីក្រុមគ្រួសារ ដោយមិនគិតពេលពីពេលថ្ងៃ ឬពេលយប់ឡើងគឺត្រូវប្រយុទ្ធការពារ និងព្យាបាលអ្នកជំងឺឲ្យបានជាសះស្បើយ និងដោយតែងតែគិតគូរការលំបាក របស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល គ្រប់ផ្នែកដែលពាក់ព័ន្ធ បងប្អូនដែលជាកងកម្លាំងសមត្ថកិច្ចដែលឈរជើងយាមការពារនៅតាមទីតាំងនានា ដែលជាមន្ទីរពេទ្យ មន្ទីរព្យាបាល មណ្ឌលចត្តាឡីស័ក, Uited Food Group (UFG) ដែលមានផាកកាហ្វេ ជាបុត្រសម្ព័ន្ធ បង្កើននូវយុទ្ធនាការ «Healthy Food 4 All» ដែលកំពុងតែនៅបន្តឧបត្ថម្ភជាអាហារ ភេសជ្ជៈ សរុប ៥៣០០ឈុត រហូតដល់ចុងខែមីនានេះ សម្រាប់ជូនដល់ក្រុមគ្រូពេទ្យ ក្រុមបុគ្គលិកសុខាភិបាលជួរមុខ និងកងកម្លាំងយាមការពារនៅមន្ទីរព្យាបាល Great Duke និងមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត ដែលកំពុងមមាញឹកក្នុងការមើលព្យាបាលបងប្អូន ដែលកំពុងមានជំងឺ COVID-19។

និយាយបកទៅឆ្នាំ២០២០ ក្នុងខែមីនាដូចគ្នានេះដែរ Uited Food Group (UFG) ដែលមានផាកកាហ្វេ គឺបុត្រសម្ព័ន្ធក៏បានចូលរួមជួយជាកម្លាំងពីបុគ្គលិកតាមសាខានានា និងបុគ្គលិកផ្នែកការិយាល័យកណ្តាលផងដែរ បង្កើននូវយុទ្ធនាការ «Healthy Food 4 All» ចូលរួមឧបត្ថម្ភជាអាហារ សរុប ១០០០ឈុត ដោយមានជាអាហារ និងកាហ្វេភ្នំពេញ ជូនទៅដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត និង មន្ទីរពេទ្យកុមារជាតិ។ ក្រៅពីជួយតាមមន្ទីរពេទ្យ Uited Food Group (UFG) ដែលមានផាកកាហ្វេជាបុត្រសម្ព័ន្ធ ក៏បានចុះផ្តល់ជាកាហ្វេភ្នំពេញ ទៅដល់កងកម្លាំង ការពារតាមផ្លូវជាតិនានាផងដែរ។ ក្នុងឆ្នាំ២០២០ដដែលនេះដែរ នៅបណ្តាតំបន់មួយចំនួននៅរាជធានីភ្នំពេញ ក៏បានទទួលរង់គ្រោះនូវទឹកជំនន់ Uited Food Group (UFG) ដែលមានផាកកាហ្វេ ជាបុត្រសម្ព័ន្ធក៏បានចុះផ្តល់ជាកាហ្វេភ្នំពេញ ទៅដល់ប្រជាពលរដ្ឋដែលនៅតំបន់រង់គ្រោះនូវទឹកជំនន់ផងដែរ៕

សូមចូលមើលតំណរភ្ជាប់សម្រាប់វិដេអូ៖ https://youtu.be/dZKLzMwtyEw