(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេស ដល់សាលាខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងសាលាស្រុកព្រះស្តេច និងសាលាស្រុកពាមរក៍ ខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស តែងតែនៅក្បែរពលរដ្ឋកម្ពុជាជានិច្ច។ ជាក់ស្ដែង យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» បានចូលរួមឧបត្ថម្ភទឹកបរិសុទ្ធដល់ស្ថាប័ន៤បន្ថែមទៀត ហើយយុទ្ធនាការនេះនឹងបន្តឧបត្ថម្ភដល់ស្ថាប័នផ្សេងៗទៀត ដែលកំពុងជួបការលំបាកដោយសារការផ្ទុះរីករាលដាលនៃវីរុសកូវីដ-១៩»។
ការបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ដល់ស្ថាប័នទាំង៤ខាងលើនេះ គឺក្នុងគោលបំណងជួយឲ្យស្ថាប័នទាំងនេះមានលទ្ធភាពអាចចាត់ចែងទឹកបរិសុទ្ធសម្រាប់ប្រើប្រាស់នៅតាមទីតាំងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះ៕