(ភ្នំពេញ)៖ យើងខ្ញុំសូមធ្វើការណែនាំវិធីសន្សំប្រាក់ក្នុងយុគសម័យថ្មី នោះគឺការសន្សំប្រាក់ជាមួយគណនីបញ្ញើមានកាលកំណត់របស់ធនាគារ ជីប ម៉ុង ដែលគណនីនេះគឺស្រដៀងទៅនឹងការសន្សំប្រាក់ក្នុងកូនជ្រូកសន្សំដែរ ប៉ុន្តែគណនីបញ្ញើមានកាលកំណត់មានសុវត្ថិភាពខ្ពស់ និងអត្ថប្រយោជន៍ច្រើនជាង។
គណនីបញ្ញើមានកាលកំណត់របស់ធនាគារ ជីប ម៉ុង ផ្តល់ជូនលោកអ្នកនូវអត្រាការខ្ពស់រហូតដល់ ៧% ក្នុងមួយឆ្នាំ មានសុវត្ថិភាពខ្ពស់ និងមានភាពបត់បែន បើទោះបីជាលោកអ្នកត្រូវការដកប្រាក់មុនកាលកំណត់ លោកអ្នកនៅតែអាចទទួលបានការប្រាក់ទៅតាមលក្ខខណ្ឌរបស់ធនាគារដែរ។ ចំពោះលោកអ្នកដែលជាអតិថិជនធនាគារ ជីប ម៉ុង ស្រាប់ លោកអ្នកក៏អាចបើកគណនីបញ្ញើមានកាលកំណត់តាម Chip Mong Bank App បានភ្លាមៗផងដែរ។
លោកអ្នកមួយចំនួនបានជ្រើសរើសការសន្សំតាមវិធីបុរាណ ពោលគឺការសន្សំលុយក្នុងកូនជ្រូក ដោយសារតែវាមានងាយស្រួលក្នុងការដាក់លុយ ប៉ុន្តែការដែលធ្វើបែបនេះ គឺប្រឈមមុខនឹងហានិភ័យខ្ពស់ ងាយបាត់បង់ និងអាចធ្វើឲ្យលុយមានភាពខូចខាតទៀតផង។
ដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ ជីប ម៉ុង នៅថ្ងៃនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍នៅថ្ងៃក្រោយ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ 081 811 911 ឬ 066 811 911៕