(ភ្នំពេញ)៖ គិតមកទល់ពេលនេះ មានកីឡាករចំនួន ៨នាក់ដែលរកបានគ្រាប់បាល់ច្រើនជាងគេជាបណ្តោះអាសន្ន ក្នុងការប្រកួតពានរង្វាន់វគ្គសន្សំពិន្ទុ លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៤ កន្លងមកនេះ។

១៖ កីឡាករ Miguel Angel ពាក់លេខ៩ របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន ៤គ្រាប់។

២៖ កីឡាករ Abee Hurber ពាក់លេខ៩ របស់ក្លិបអាសុីអឺរ៉ុបយូណាយធីត រកបាន ៣គ្រាប់។
៣៖ កីឡាករ អ៊ន ចាន់ប៉ូលីន ពាក់លេខ៨ របស់ក្លិបភ្នំពេញក្រោន រកបាន ២គ្រាប់។
៤៖ កីឡាករ ព្រីង ចិត្រា ពាក់លេខ៧០ របស់ក្លិបអាសុីអឺរ៉ុប រកបាន ២គ្រាប់។
៥៖ កីឡាករ Douglas Rosa ពាក់លេខ៩ របស់ក្លិបគិរីវង់សុខសែនជ័យ រកបាន ២គ្រាប់។
៦៖ កីឡាករ Rafael Nieto ពាក់លេខ១០ របសក្លិបភ្នំពេញក្រោន រកបាន ២គ្រាប់។
៧៖ កីឡាករ Matheus Silva ពាក់លេខ៣៣ របស់ក្លិបក្រោន រកបាន ២គ្រាប់។
៨៖ កីឡាករ Jean Privat ពាក់លេខ១០ របស់ក្លិបស្វាយរៀង រកបាន ២គ្រាប់៕