(ភ្នំពេញ)៖ វិបត្តិនៃជំងឺ Covid-19 នៅប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយ កាន់តែឲ្យព្រួយបារម្ភបន្ទាប់ពីមានការឆ្លងជាសហគមន៍ ២០កុម្ភៈមកនេះ គឺមានរីករាលចូលក្នុងសហគមន៍ជាបន្តបន្ទាប់ ដោយក្នុងតួលេខនៃអ្នកឆ្លងថ្មី មានចំនួនខ្ពស់ជារៀងរាល់ថ្ងៃ។ គួរឲ្យស្តោកស្តាយផងដែលប្រទេសកម្ពុជាយើង មានតួលេខនៃអ្នកស្លាប់ដោយសារជំងឺ Covid-19 នេះផងដែរ។ ចំណែកឯក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលបានក៏កាន់តែមមាញឹកដុតដៃដុតជើង យ៉ាងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់ដោយទឹកចិត្តក្លាហានមិនខ្លាចនឿយហត់ ដើម្បីព្យាបាលអ្នកជំងឺ និងអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមន្ទីរពេទ្យ និងមណ្ឌលដែលបានកំណត់ដោយអាជ្ញារធរ។

ដោយស្ថានភាពបច្ចុប្បន្ននេះ ការរក្សាអនាម័យយ៉ាងម៉ត់ចត់ ដោយយកចិត្តទុកដាក់ខ្លាំង គឺជាកត្តាមួយដែលសំខាន់បំផុត ហើយនេះជាអ្វីដែលភោជនីយដ្ឋានផាកកាហ្វេគ្រប់សាខាកំពុងតែធ្វើ ហើយក៏បន្តធ្វើយ៉ាងម៉ត់ចត់បំផុតផងដែរ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ លោកអ្នកពិតជាបានជ្រាប់ដឹងមួយចំនួនហើយថា នៅផាកកាហ្វេ ក្រៅពីអាហារសុខភាព គ្មានជាតិប៊ីចេង ផាកកាហ្វេបានផ្តោតលើអនាម័យ សុវត្ថិភាពចំណីអាហារបម្រើជូនអតិថិជនជាចម្បង ដោយគ្រប់បុគ្គលិកទាំងមុនចូលបម្រើការងារតាមតួនាទីរៀងខ្លួន គឺត្រូវឆែកសីតុណ្ហភាពខ្លួនប្រាណយ៉ាងត្រឹមត្រូវ ដើម្បីឲ្យប្រាដកថាមានសុខភាពល្អ ត្រូវពាក់ម៉ាសមុខ និងបន្ថែមដោយម៉ាសកញ្ចក់១ ថែមពីក្រៅទៀត ពាក់ស្រោមដៃ ឆែកសីតុណ្ហភាពខ្លួនប្រាណ២ដងក្នុង១ថ្ងៃ លាងដៃនឹងទឹកអាកុលសម្លាប់មេរោគ។

ពេលធ្វើការបើកហាងបុគ្គលិកផ្នែកសេវាកម្ម តម្រូវជូតសម្អាត តុ កៅអី កន្លែងដោយទឹកអាកុលសម្លាប់មេរោគមុនពេលអតិថិជនចូលអង្គុយ និងបន្ទាប់ពីចាក់ចេញពីហាង ហើយអ្វីដែលកាន់តែធ្វើឲ្យអតិថិជន មានអារម្មណ៍ថាបុគ្គលិករបស់ផាកកាហ្វេ ដែលកំពុងបម្រើជូនមានសុខភាពល្អសុវត្ថិភាព កំដៅខ្លួននៅក្រោម៣៧អង្សារ គឺមានបិទក្រដាសពណ៌បៃតងបញ្ជាក់ពីសីតុណ្ហភាពខ្លួនបន្ទាប់ពីឆែកបានត្រឹមត្រូវលើស្លាកឈ្មោះបុគ្គលិកផ្ទាល់។ បន្ថែមពីលើការអនុវត្ត ដោយបុគ្គលិកផ្ទាល់ គ្រប់សាខាផាកកាហ្វេ មានបាញ់សម្អាត សម្លាប់មេរោគរៀងរាល់ពេលយប់បិទហាងផងដែរ ដោយទឹកថ្នាំសម្លាប់មេរោគមានគុណភាពល្អ ជាមួយក្រុមជំនាញ គ្រប់ទីតាំងក្នុងបរិវេណហាង តុ កៅអី ដោយដើម្បីឲ្យប្រាកដថា នៅផាកកាហ្វេលោកអ្នក មានទំនុកចិត្តខ្ពស់ទាំងអនាម័យ សុវត្ថិភាព បុគ្គលិកដែលបម្រើការងារក្នុងហាង មានសុខភាពល្អ។

ដើម្បីកាត់បន្ថយការចាប់កាន់សៀវភៅមីនុយ នៅគ្រប់តុក៏មានបិទជា E-Menu សម្រាប់អតិថិជនស្កេនចូលមើលមីនុយសម្រាប់ហៅមុខម្ហូប។ បន្ថែមពីនេះ នៅផាកកាហ្វេក៏បន្ថែមភាពងាយស្រួល់ដល់អតិថិជនក្នុងការទូរទាត់វិក័យបត្រ ក្រៅពីសាច់ប្រាក់សុទ្ធ អតិថិជនអាចធ្វើការស្កេន QR Code ដែលមានមុខស្រាប់នៅលើកម្មវិធីទូរសព្ទដៃ (Park Café App) សម្រាប់ទូទាត់ (Pay by Scan QR Code) ដែលមានភ្ជាប់នៅលើវិក័យបត្រ ឬតាមរយៈធនាគារដែលជាដៃគូរជាមួយផាកកាហ្វេ។

ក្រៅពីការទទួលទានក្នុងហាងដោយមានសុវត្ថិភាពក្នុងបរិបទធម្មតាថ្មី (Eating in New Normal) នៅផាកកាហ្វេបានដាក់ចេញនូវសេវាដឹកជញ្ជូនដល់ទីកន្លែងបែបថ្មីមួយទៀត។ នោះគឺសេវាដឹកជញ្ជូនដល់ទីកន្លែងបែបតាមបែបគន្លងថ្មី (Contactless Delivery Service) ដោយគ្រប់បុគ្គលិកផ្នែកដឹកជញ្ជូន ត្រូវអនុវត្តតាមការណែនាំដោយមានជាវីដេអូតាមជំហាន់នីមួយ៖ ដោយត្រូវឆែកត្រូវឆែកសីតុណ្ហភាពខ្លួនប្រាណយ៉ាងត្រឹមត្រូវ ត្រូវពាក់ម៉ាសមុខ ពាក់ស្រោមដៃ លាងដៃនឹងទឹកអាកុលសម្លាប់មេរោគ ជូតសម្អាត់ធុងដឹកជញ្ជូនអាហារជាប្រចាំជាមួយនឹងទឹកអាកុលសម្លាប់មេរោគ។ ពេលទៅដល់ទីតាំងរបស់អតិថិជន ត្រូវឲ្យអតិថិជនចូលមកយកកញ្ចប់អាហារដោយខ្លួនឯងផ្ទាល់ ជាមួយទូទាត់តាមរយៈមុខងារស្កេន QR Code ដែលមានមុខស្រាប់នៅលើកម្មវិធីទូរសព្ទដៃ (Park Café App) សម្រាប់ទូទាត់ (Pay by Scan QR Code) ដែលមានភ្ជាប់នៅលើវិក័យបត្រ ឬតាមរយៈធនាគារដែលជាដៃគូរជាមួយផាកកាហ្វេ។

* សម្រាប់សេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេលេខ៖ 023 990 990
* ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi (ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Gift Voucher ចំនួន $15 ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )
* សម្រាប់ទីតាំងហាង៖ fb.com/ParkCafe1/locations ៕

តំណភ្ជាប់វីដេអូ៖ សុវត្ថិភាពក្នុងបរិបទធម្មតាថ្មី (Eating in New Normal) នៅផាកកាហ្វេ៖ https://youtu.be/MjFPiTWXQfg
តំណភ្ជាបវីដេអូ៖ សេវាដឹកជញ្ជូនដល់ទីកន្លែងបែបតាមបែបគន្លងថ្មី (Contactless Delivery Service) https://youtu.be/vV5nDoRxQg0