(អាមេរិក)៖ តម្លៃក្រុមហ៊ុន ByteDance Ltd., ដែលជាមេធំរបស់ Tiktok ត្រូវបានគេរាយការណ៍មកថា បានឡើងថ្លៃរហូតដល់ជាង ២៥០ពាន់លានដុល្លារ ។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ByteDance បានកើនឡើងជាបន្តបន្ទាប់ ដោយការកើនឡើងនេះ ដោយសារតែអ្នកវិនិយោគទុនមានទំនុកចិត្តជាមួយនឹងក្រុមហ៊ុនរបស់ចិនមួយនេះ។

ប្រជាប្រិយភាពរបស់ក្រុមហ៊ុន ByteDance ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមមានសន្ទុះក្រោយពេលដែលវត្តមានកម្មវិធី Tiktok ត្រូវបានដាក់ឲ្យប្រើប្រាស់នៅជុំវិញពិភពលោក ពោលក្រោយពេលមានការផ្ទុះនូវរឿងអាក្រក់ ដោយសារតែលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក ប្រកាសដាក់សម្ពាធឲ្យលក់អាជីវកម្មនៅសហរដ្ឋអាមេរិច។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ Tiktok អាចដំណើរការបានជាធម្មតានៅសហរដ្ឋអាមេរិក ខណៈដែលនៅប្រទេសឥណ្ឌា ត្រូវបានបិទនៅឥណ្ឌា៕