(លុចសំបួ)៖ ការប្រជែងពិន្ទុប្រចាំពូល A ក្រុមជម្រើសជាតិព័រទុយហ្គាល់ រកបានជ័យជម្នះ ៣-១ ទៅលើក្រុមជម្រើសជាតិលុចសំបួ នៃការប្រកួតវគ្គជម្រុះតំបន់អឺរ៉ុបនៃ World Cup 2022 ដែលជាការធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Cristiano Ronaldo ១គ្រាប់ផងដែរ ធ្វើឲ្យរូបគេកើនដល់ ១២១គ្រាប់សម្រាប់ជម្រើសជាតិ។
ខ្សែប្រយុទ្ធមកពីក្លិបសេះបង្គង់ Juventus នៃប្រទេសអ៉ីតាលីខាងលើនេះ រកបានគ្រាប់នៅនាទី៥០ បន្ទាប់ពីមិត្តរួមជាតិ ខ្សែប្រយុទ្ធមកពី Liverpool កីឡាករ Diogo Jota រកបានគ្រាប់នាំមុខនៅនាទី៤៥+២ និងគ្រាប់ចុងក្រោយរកបានដោយ Joao Palhinha នៅនាទី៨០ ដែលធ្វើឲ្យក្រុមបច្ចខែលឡើងឈរលេខ ១ក្នុងតារាងមាន ៧ពិន្ទុសម្រាប់ ៣ប្រកួតក្នុងពូល A។
គិតត្រឹមពេលនេះ ប្រចាំពូល A ក្រុមដែលនៅមិនទាន់រកបានពិន្ទុមាន ២ក្រុម គឺអៀរឡង់ និងអាហ្សឺបៃហ្សង់ ខណៈលុចសំបួ រកបាន ៣ពិន្ទុនៃ ២ប្រកួត គ្រាដែលស៊ែប៊ី ស្មើគ្នាជាមួយក្រុមកំពូលតារាង ៧ពិន្ទុនៃការប្រជែងឡើងទៅជុំផ្តាច់ព្រ័ត្រ World Cup Qatar 2022៕