(ភ្នំពេញ)៖ តើអ្នកបានដឹងទេថា ហេតុអ្វីបរិញ្ញាបត្រ មានពាក្យ (កិត្តិយស) នៅពីក្រោយឈ្មោះជំនាញសិក្សា? ប្រសិនជាអ្នកមិនទាន់ធ្លាប់ដឹងអំពីព័ត៌មានសញ្ញាបត្រប្រភេទនេះ អត្ថបទនេះ នឹងផ្តល់ពត៌មានមួយចំនួន ដើម្បីអ្នកអាន ជាពិសេស សិស្សានុសិស្ស ដែលកំពុងសម្រេចចិត្តជ្រើសរើសជំនាញសិក្សាក្នុងថ្នាក់ឧត្តមសិក្សា។
បរិញ្ញាបត្រ (កិត្តិយស) ឬ Bachelor Honours គឺជាសញ្ញាបត្រដែលមានលទ្ធផលកម្រិតខ្ពស់ក្នុងការសិក្សា ថ្នាក់ឧត្តមសិក្សា អ្នកអាចសម្គាល់បានថា សញ្ញាបត្រ (កិត្តិយស)នេះ នឹងមានពាក្យ កិត្តិយស ឬជាភាសាអង់គ្លេស Honours ឬ Hons នៅលើសញ្ញាបត្រ។
ឧទាហរណ៍ បរិញ្ញាបត្រជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ (កិត្តិយស) ឬសរសេរជាភាសាអង់គ្លេស Bachelor of Accounting and Finance (Honours)។
ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ (កិត្តិយស) តើអ្នកសិក្សាត្រូវធ្វើដូចម្តេច?
នៅក្នុងរាជធានីភ្នំពេញ មានគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលផ្តល់ការសិក្សាដែលមានកម្រិតបរិញ្ញាបត្រ (កិត្តិយស)។ គ្រឹះស្ថានឧត្តមសិក្សាមួយនោះ គឺមានឈ្មោះថា វិទ្យាស្ថានខេមអេដ ដែលត្រូវលើកយក មកផ្តល់ជាព័ត៌មានសម្រាប់អ្នកអានឲ្យបានដឹងពត៌មានខ្លះៗ ទាក់ទងនឹងប្រភេទសញ្ញាបត្រ នេះ។
ដើម្បីអាចទទួលបានបរិញ្ញាបត្រ (កិត្តិយស) និស្សិតតម្រូវឲ្យសិក្សា យ៉ាងតិច ២៩មុខវិជ្ជា និង១២៣ ក្រេឌីត រយៈពេល៤ឆ្នាំពេញ។ និស្សិតដែលសិក្សា នៅវិទ្យាស្ថានខេមអេដ នឹងទទួលបាន សញ្ញាបត្របរិញ្ញាបត្រ (កិត្តិយស) តែម្តង នៅពេលបញ្ចប់ការសិក្សា ដោយមិនចាំបាច់សិក្សា បន្ថែមទៅលើមុខវិជ្ជាមួយចំនួនផ្សេងទៀត ឬត្រូវធ្វើការសរេសររបាយការណ៍ការស្រាវជ្រាវ នៅឆ្នាំបន្ទាប់ ដើម្បីទទួលបានសញ្ញាបត្រនេះទេ។
មានន័យថា និស្សិតនឹងមិនចំណាយពេល១ឆ្នាំ ថែម ក្រោយសិក្សារយៈពេល៤ឆ្នាំនោះឡើយ។ ឆ្លៀតពេលនេះដែរ សូមណែនាំ បន្តិចដើម្បីឲ្យអ្នកអានទាំងអស់ បានដឹងអំពី កម្មវិធីសិក្សាបរិញ្ញាបត្រ (កិត្តិយស) នៅវិទ្យាស្ថានខេមអេដ គឺមានជំនាញតែមួយគត់ ដែលនិស្សិតនឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ គឺបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (កិត្តិយស) + វិញ្ញាបត្រអ្នកជំនាញបច្ចេកទេសគណនេយ្យ (CAT)។
វិទ្យាស្ថានខេមអេដ មានការទទួលស្គាល់ដោយស្ថាប័នក្នុងស្រុកជាច្រើន ដូចជា ក្រសួងអបរំ យុវជន និងកីឡា ក្រុមប្រឹក្សាជាតិគណនេយ្យ និងគណកម្មធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។ ក្រៅពីការទទួលស្គាល់ ក្នុងស្រុក វិទ្យាស្ថានខេមអេដក៏មានការទទួលស្គាល់ពីស្ថាប័នជាអន្តរជាតិ គឺពីស្ថាប័ន AUN-QA ដែលជាស្ថាប័ន ធានាគុណភាពអប់រំ នៃបណ្តាញសាកលវិទ្យាល័យអាស៊ាន សមាគមគណនេយ្យករជំនាញ ACCA នៅចក្រភព អង់គ្លេស ស្ថាប័នជំនាញអ្នកវិភាគផ្នែកហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិច។
លើសពីនោះទៅទៀត វិទ្យាស្ថានខេមអេដ គឺជាសមាជិកបណ្តាញនៃ Institute of Strategy and Competitiveness នៃ Havard Business School នៅសហរដ្ឋអាមេរិច។ សព្វថ្ងៃ វិទ្យាស្ថានខេមអេដ ក៍ជាសមាជិកនៃ ACSBP (Accreditation Council for Business Schools & Programs) ហើយជាបេក្ខភាពមួយរូបដែលកំពុងត្រៀមខ្លួន សម្រាប់ការចុះវាយតម្លៃលើគុណភាពអប់រំ ពីស្ថាប័នACSBP នៃសហរដ្ឋអាមេរិកផងដែរ។ នេះបញ្ចាក់យ៉ាងច្បាស់ថា និស្សិតនឹងទទួលបានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័នធំៗនៅជុំវិញពិភពលោក ក្រោយបញ្ចប់ការសិក្សា ពីវិទ្យាស្ថានខេមអេដ ជាពិសេសឱកាសការងារជាច្រើន កំពុងរង់ចាំនិស្សិតដែលមានសមត្ថភាព។
ដូច្នេះ សង្ឃឹមថាអ្នកអានទាំងអស់ បានជ្រាបព័ត៌មានទាក់ទងនឹងបរិញ្ញាបត្រ (កិត្តិយស) ឬ Bachelor (Honours) និងពត៌មានសំខាន់មួយក្នុងការជ្រើសរើសកម្មវិធីសិក្សា ដែលមានគុណភាព និងការទទួលស្គាល់ ព្រមទាំងចំណេញទាំងពេលវេលា និងថវិកា ដល់អ្នកអាន ជាពិសេសប្អូនសិស្សានុសិស្ស សម្រាប់យកទៅពិចារណា។
ប្រសិនអ្នកទាំងអស់មានបំណងចង់ស្វែងយល់បន្ថែមឲ្យកាន់តែច្បាស់ អំពីគុណតម្លៃនៃបរិញ្ញាបត្រ (កិត្តិយស) ដែលវិទ្យាស្ថានខេមអេដកំពុងមានផ្តល់ឲ្យនេះ អ្នកអាចធ្វើការទំនាក់ទំនងផ្ទាល់ ទៅកាន់លេខទូរស័ព្ទ៖ 023 986 523 / 012 618 988 ឬ តាមរយៈសារអេឡិចត្រូនិច [email protected] ឬ ចូលទៅកាន់គេហទំព័រ www.cam-ed.com៕