(ភ្នំពេញ)៖ លាប្រពន្ធមករកចំណីមាន់ ចេញពីផ្ទះបានពាក់កណ្តាលផ្លូវ ក៏ទិញប៊ូសស្រ្តង១កំប៉ុង គាស់ពិសាភ្លាមៗ នៅកន្លែងអ្នកលក់ ស្រាប់តែឃើញរូបម៉ូតូទំនើប PCX នៅលើក្រវិលកំប៉ុងប៊ូសស្រ្តង ធ្វើឲ្យគេផ្អើលមកមើលគ្រប់ៗគ្នា។

លោក កែរ ម៉ាលីន មានអាយុ២១ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានមុខរបរចិញ្ចឹមមាន់ និងមានភរិយាជាគ្រូបង្រៀននៅសាលារៀនបឋមសិក្សាអនុវឌ្ឍន៍។

លោក កែរ ម៉ាលីន បានប្រាប់ឲ្យដឹងថា លោកតែងតែទៅរកដើមចេក ដើម្បីធ្វើចំណីមាន់ ហើយរាល់ពេលអស់កំលាំងតែងតែទិញភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តង យកទៅទុកពិសាពេលអស់កម្លាំង។

លោកបន្តថា ពេលលោកចេញទៅរកចំណីមាន់ បានពាក់កណ្តាលផ្លូវ ក៏ទិញប៊ូសស្រ្តង១កំប៉ុងយកមកពិសាភ្លាមៗ នៅកន្លែងអ្នកលក់ ស្រាប់តែឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តង ធ្វើឲ្យអ្នកនៅក្បែរផ្អើលមកមើលគ្រប់ៗគ្នា ឃើញថាពិតជាត្រូវរង្វាន់ម៉ូតូ PCX មែន លោកក៏ប្រញ៉ាប់ត្រលប់ទៅវិញ ដើម្បីយកដំណឹងដ៏សប្បាយរីករាយនេះ ទៅប្រាប់គ្រួសារ និងភរិយា។

លោកក៏បានបន្តទៀតថា នៅក្នុងផ្ទះមានតែម៉ូតូមួយគ្រឿងទេ ពេលដែលប្រពន្ធទៅបង្រៀន លោកមិនមានយានជំនះសម្រាប់ប្រើប្រាស់ទេ លោកពិតជាសប្បាយចិត្តណាស់ មិននឹកស្មានថាខ្លួនឯងមានសំណាងយ៉ាងនេះសោះ។ មានម៉ូតូ PCX ដែលជារង្វាន់របស់ប៊ូសស្រ្តងមួយនេះ អាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃច្រើនណាស់ ដែលអាចជួយឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។

លោក កែរ ម៉ាលីន ពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តង ខ្លាំងណាស់ ដែលមានដាក់រង្វាន់ម៉ូតូស៊េរីទំនើបនេះដល់អតិថិជន។ ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះ គឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោក អ៊ំ ក៏ទទួលបានម្នាក់ៗ ១,០០០ដុល្លារផងដែរ៕