(ប៊ែកឡាំង)៖ អាល្លឺម៉ង់ ដែលជាអតីតម្ចាស់ជើង World Cup ៤សម័យ បានបញ្ចប់កំណត់ត្រាលេង ៣៥ប្រកួតមិនចាញ់នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ត្រឹមចាញ់ក្រុមភ្ញៀវ North Macedonia ក្នុងលទ្ធផល ២-១ នៅរាត្រីថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
នេះក៏ជាការបរាជ័យលើកដំបូងនៃការប្រកួតជម្រុះប្រចាំពូល J ក្នុងយុទ្ធនាការស្វែងកៅអីទៅលេង World Cup 2022 នៅប្រទេសកាតាផងដែរ និងការជារបូតគ្រាប់លើកដំបូងនេះក្នុងវគ្គជម្រុះនេះដែរ។
នេះការបរាជ័យក្នុងដីនេះដែរ មានន័យថា ពួកគេបានបញ្ចប់យុទ្ធនាការលេង ៣៥ប្រកួតមិនចាញ់ក្នុងវគ្គជម្រុះ World Cup ក្រោមការបង្វឹករបស់លោក Joachim Loew ដូចដែលពួកគេបានចាញ់អង់គ្លេស ៥-១ កាលពីឆ្នាំ២០០១។
កីឡាករខ្សែបម្រើមកពីក្លិប Manchester City, Ilkay Gundogan គឺជាអ្នករកគ្រាប់តាមស្មើ ១-១ ដោយបាល់ ១១ម៉ែត្រនៅនាទី៦៣ នៅក្រោយពេលខ្សែការពាររបស់ក្រុមភ្ញៀវ North Macedonia បានបង្កកំហុសទៅលើ Leroy Sane នៅពេលដែល Pandev រកបានគ្រាប់នាំមុខនៅនាទី៤៥+២ មុនពេលមិត្តរួមក្រុម Eljif Elmas រកបានគ្រាប់ជ័យជម្នះនៅមុនពេលខ្វះ ៥នាទីបញ្ចប់ការប្រកួតដ៏គួរឲ្យភ្ញាក់ផ្អើល។
នេះក៏ជាជ័យជម្នះលើកទី២ សម្រាប់ North Macedonia ប្រចាំពូល J ដោយបានកំពុងឈរនៅលេខរៀងទី២ ដោយមាន ៦ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងអាល់មេនី គ្រាដែលឥន្រ្ទីដែកអាល្លឺម៉ង់ឈរនៅលេខ៣ បណ្តោះអាសន្ន៕