(ភ្នំពេញ)៖ Subaru (ស៊ូបារុ) មានការជឿជាក់លើសុវត្ថិភាពទាំងអស់ ហើយផ្នែកសំខាន់មួយ នៃសុវត្ថិភាព គឺប្រព័ន្ធជំនួយហ្វ្រាំង ដោយស្វ័យប្រវត្តិ ពេលបុកប៉ះទង្គិច។ ហេតុដូច្នេះហើយ បានជាស៊ូបារុ បានបង្កើតបច្ចេកវិទ្យា EyeSight ដែលទទួលបានពានរង្វាន់លើប្រព័ន្ធបើកបរ។ EyeSight ប្រើកាមេរ៉ាស្តេរ៉េអូពីរ ដើម្បីចាប់យករូបរាងពណ៌ មានបីមាត្រដ្ឋាន ជាមួយនឹងការកំណត់រូបភាពបានល្អ។

នៅពេលដែលមើលឃើញគ្រោះថ្នាក់ ដែលអាចកើតមានវា និងផ្តល់សញ្ញាព្រមាន ដល់អ្នកបើកបរ ហើយថែមទាំងប្រើហ្វ្រាំង បើចាំបាច់ ដើម្បីជួយជៀសវាងគ្រោះថ្នាក់។ យកចិត្តទុកដាក់សូម្បីតែនៅពេល ដែលអ្នកមិនមានការប្រុងប្រយ័ត្នក៏ដោយ ក៏ EyeSight គឺជាដៃគូឆ្លាតវៃរបស់អ្នក។

១៖ Pre-Collision Braking (PCB) ប្រព័ន្ធជំនួយហ្វ្រាំង ដោយស្វ័យប្រវត្តិពេលបុកប៉ះទង្គិច (PCB) EyeSight ផ្តោតមើលទីតាំងយានយន្ត ដែលនៅខាងមុខជានិច្ច ហើយដាស់តឿនអ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន លើការប៉ះទង្គិចដែលអាចកើតមានឡើង។

ប្រសិនបើប្រព័ន្ធរកឃើញថា អ្នកបើកបរមិនធ្វើសកម្មភាពគេចវេះ សូម្បីតែមានការផ្តល់សញ្ញាព្រមានលើកដំបូងក៏ដោយ ក៏នៅតែអនុវត្តហ្វ្រាំងដោយស្វ័យប្រវត្តិ ដើម្បីបន្ថយល្បឿនយានយន្តឬបញ្ឈប់តែម្តង ដើម្បីការពារការប៉ះទង្គិចឬកាត់បន្ថយការខូចខាត។

ប្រសិនបើអ្នកបើកបរមិនធ្វើសកម្មភាពគេចវេះគ្រប់គ្រាន់ទេ សូម្បីតែមានការផ្តល់សញ្ញាដាស់តឿនហើយ និងមានការត្រួតពិនិត្យហ្វ្រាំង ហើយនិងគ្រប់គ្រងសកម្មការជាន់ហ្វ្រាំង កាន់តែខ្លាំងជាងមុន ដើម្បីការពារការប៉ះទង្គិចឬកាត់បន្ថយការខូចខាត។

EyeSight ជួយការពារការប៉ះទង្គិច រវាងរថយន្តពីរដែលកំពុងធ្វើដំណើរក្នុងល្បឿនខុសគ្នាប្រហែល៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឬតិចជាងនេះ។ EyeSight ក៏អាចកំនត់អ្នកថ្មើរជើង កង់ ម៉ូតូ និងវត្ថុផ្សេងទៀតផងដែរ។ នេះជាគុណប្រយោជន៍ដែល EyeSight មានលើសពីប្រព័ន្ធផ្សេងៗដែលប្រើរ៉ាដា។

២៖ Pre-Collision Throttle Management ប្រព័ន្ធជំនួយហ្វ្រាំងគ្រប់គ្រងកំលាំងម៉ាស៊ីនដោយស្វ័យប្រវត្តិPre-Collision Throttle Management EyeSight ការពារគ្រោះថ្នាក់ ឬកាត់បន្ថយការខូចខាត នៅពេលដែលរថយន្តបង្កើនល្បឿន ដោយសារតែកំហុសរបស់អ្នកបើកបរ។ ប្រព័ន្ធរកឃើញនៅពេលឈ្នាន់បង្កើនល្បឿន ត្រូវបានប្រើប្រាស់ដោយកម្លាំង ជាន់បង្ខំដែលមិនចាំបាច់។

ប្រសិនបើមានវត្ថុមួយនៅពីមុខរថយន្តវានឹងជូនដំណឹងដល់អ្នកបើកបរជាមួយនឹងផ្តល់សញ្ញាព្រមាននិងសំឡេងរោទិ៍។ Eyesight និងធ្វើសកម្មភាពកាត់បន្ថយ កំលាំងម៉ាស៊ីនដើម្បីឱ្យរថយន្តដើរក្នុងល្បឿនយឺតដើម្បីកាត់បន្ថយលទ្ធភាពនៃគ្រោះថ្នាក់។

៣៖ Lane Sway Warning ប្រព័ន្ធផ្តល់សញ្ញាអាសន្នប្រសិនបើប្រព័ន្ធរកឃើញថារថយន្តខាងមុខកំពុងខ្វះការគ្រប់គ្រងវិលវល់ក្នុងគន្លងផ្លូវរបស់ខ្លួនក្នុងកំឡុងពេលបើកបរក្នុងល្បឿនលឿនប្រហែល ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬលើសនេះ វានឹងជូនដំណឹងដល់អ្នកបើកបរដោយប្រើសំឡេងនិងសញ្ញាព្រមាន។

៤៖ Lane Departure Warning ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លងផ្លូវ ប្រសិនបើរថយន្តរៀបនឹងចាកចេញពីគន្លងផ្លូវរបស់ខ្លួន នៅពេលបើកបរក្នុងល្បឿនប្រហែល ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះ ប្រព័ន្ធនេះនឹងជូនដំណឹងដល់អ្នកបើកបរដោយប្រើសំឡេងនិងសញ្ញាព្រមាន។

៥៖ Adaptive Cruise Control (ACC) ប្រព័ន្ធកំណត់ល្បឿនដោយស័្វយប្រវត្តិ (ACC) ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ ACC រក្សាល្បឿនដែលកំណត់ដោយអ្នកបើកបរ ហើយក៏កំណត់ល្បឿនរថយន្តផ្សេងទៀតផងដែរ ដើម្បីរក្សាចម្ងាយកំណត់ពីរថយន្តនៅខាងមុខ។ ACC តាមរថយន្តនៅខាងមុខហើយរក្សាចម្ងាយដោយសុវត្ថិភាពលើល្បឿនចន្លោះពី ០ ទៅ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រព័ន្ធនេះជួយសំរួលដល់ការបើកបរ ក្នុងការប្រើប្រាស់ការបង្កើនល្បឿន ឬហ្វ្រាំងដើម្បីសុវត្ថិភាពបើកបរស្រួលជាងមុនក្នុងការធ្វើដំណើរឆ្ងាយ។ មួយវិញទៀតរថយន្តនៅខាងមុខមានកាមេរ៉ាស្តេរ៉េអូពីររបស់ EyeSight ក៏អាចសម្គាល់ផ្លាកសញ្ញាក្នុងគន្លងផ្លូវផងដែរ ដើម្បីសម្គាល់គន្លងផ្លូវណាដែលវាស្ថិតនៅ។

នេះអនុញ្ញាតឱ្យមានការកំណត់កាន់តែត្រឹមត្រូវអំពីទីតាំងរបស់រថយន្តខាងមុខ។ ប្រព័ន្ធនេះអាចកំណត់ថាតើវាស្ថិតនៅលើផ្លូវតែមួយ ឬទើបតែផ្លាស់ប្តូរគន្លងផ្លូវដើម្បីសម្រួលដល់សមត្ថភាពតាមដានរបស់វា។

៦៖ Lead Vehicle Start Alert ប្រព័ន្ធផ្តល់សញ្ញាចាប់ផ្តើមបើកបរ Lead Vehicle Start Alert នៅពេលដែលរថយន្តឈប់ហើយចរាចរណ៍ចាប់ផ្តើមអោយបើកបរម្តងទៀត Lead Lead Start Alert បានដាស់តឿនអ្នកបើកបរជាមួយនឹងសំលេងអោយដំនឹងនិងសញ្ញាព្រមាន។

តួរថយន្តស៊ូបារុ Global Platform ផ្តល់នូវភាពរឹងមាំជាងមុននៅលើតួរថយន្តនិងគ្រោង chassis ហើយមានការកែលម្អយ៉ាងច្រើន ទៅលើប្រព័ន្ធគ្រឿងក្រោម។ វាធ្វើឲ្យមានភាពប្រសើរឡើង នូវបទពិសោធន៍នៃការបើកបរ ជាមួយនឹងការការពារភាពប៉ះទង្កិចបានល្អ កាត់បន្ថយរំញ័រ កាប៊ីនស្ងាត់ជាងមុន និងបង្កើនការគ្រប់គ្រងបានល្អ។

ទំរង់ cutting-edge platform ធ្វើឲ្យប្រសើរឡើងការការពារភាពប៉ះទង្កិច ៤០% និងផ្តល់ការកាត់បន្ថយភាពរអិលរបស់តួរថយន្តជាង ៥០% ។ នេះផ្តល់ឲ្យអ្នកនូវការបើកបរមានភាពស្ងប់ស្ងាត់ មានស្ថេរភាពខ្ពស់គ្រប់ទីកន្លែងដែលអ្នកទៅ។

* ប្រព័ន្ធបែងចែកកំលាំងទៅកង់ Symmetrical All-Wheel Drive 

ប្រព័ន្ធបែងចែកកំលាំងកង់ Symmetrical All-Wheel Drive របស់ស៊ូបារុ ត្រួតពិនិត្យកង់ទាំងបួននិងឆ្លាតវៃបត់បែន ផ្តល់កំលាំងទៅកាន់កង់នីមួយៗជានិច្ច ដើម្បីផ្តល់ការបើកបរលើផ្លូវនិងការគ្រប់គ្រងបានល្អនៅគ្រប់កាលៈទេស។

វាមិនដូចប្រព័ន្ធ AWD ធម្មតាដែលដំណើរការក្នុងរបៀប 2WDដែលដំណើរការបានតែលើកង់ទាំងពីរនោះទេ ប្រព័ន្ធបែងចែកកំលាំងកង់ Symmetrical All-Wheel Drive របស់ស៊ូបារុគឺតែងតែដំណើរការកង់ទំាងបួនជានិច្ច។ ផ្នែកខាងឆ្វេងនិងខាងស្តាំនៃប្រព័ន្ធបើកបរមានតុល្យភាព ស្ថេរភាពទាំងស្រុង និចែកចាយថាមពលទៅនឹងកង់ខាងមុខនិងខាងក្រោយ ដូច្នេះអ្នកនឹងទទួលបានការទប់លំនឹងទ្វេដង គ្រប់ពេលវេលា។

* ម៉ាស៊ីន Boxer

ការរចនាភាពតូចនិងភាពឆ្លើយតបរបស់ម៉ាស៊ីន Boxer ផ្តល់ថាមពលដល់រថយន្តគ្រប់ប្រភេទនៅក្នុងខ្សែស្រលាយរថយន្ត Subaruទាំងអស់នាពេលបច្ចុប្បន្ននេះ ។ ម៉ាស៊ីននេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារមានតុល្យភាពល្អប្រសើរ រលូននិងផ្តល់ថាមពលខ្លាំង។ ការរចនាម៉ាស៊ីនផ្ដេករបស់វា មានចំណុចកណ្តាលទំនាញទាប ដែលជួយបង្កើតឱ្យមានការគ្រប់គ្រងប្រកបដោយស្ថេរភាជាងមុននិងមានស្ថេរភាពខ្ពស់នៅលើគ្រប់ប្រភេទផ្លូវ៕