(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីសំឡេងផ្អែម កញ្ញា សុខ ពិសី ស្ងាត់ៗ ស្រាប់តែសម្ងំបើកហាងតែគជ់មួយដែលមានឈ្មោះ Tealive Cambodia 310 ស្ថិតនៅតាមបណ្ដោយផ្លូវ ៣១០ កែងផ្លូវ ៩៥ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ ហាងនេះបានចាប់បើកដំណើរការនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តទៅ ហើយបើនិយាយពីរសជាតិរបស់តែគជ់នេះវិញ គឺផ្អែមឆ្ងាញ់ត្រជាក់ដូចទឹកដមសំនៀងរបស់នាងយ៉ាងអ៊ីចឹង។

Tealive គឺជាឈ្មោះហាងតែគជ់ដ៏ល្បីល្បាញជុំវិញពិភពលោកនេះ បានកំពុងបើកដំណើរការយ៉ាងជោគជ័យនៅជុំវិញពិភពលោក ទាំងនៅទ្វីបអឺរ៉ុប និងទ្វីបអាស៉ី ខណៈរសជាតិតែគជ់នេះគឺល្បីថាឆ្ងាញ់យូរមកហើយ រហូតដល់បានបែកមែកសាខាជាច្រើនប្រទេស ក្នុងនោះមានទាំងនៅប្រទេសម៉ាឡេស៉ី វៀតណាម ព្រុយណេ មីយ៉ាន់ម៉ា អូស្ត្រាលី ចក្រភពអង់គ្លេស ចិន និងប្រទេសហ្វីលីពីន ហើយពេលនេះក៏កំពុងចាប់ដំណើរការនៅក្នុងប្រទេសកម្ពុជាដែរ នោះគឺហាងតែគជ់ Tealive Cambodia 310 របស់ស្រីស្អាត សុខ ពិសី នេះឯង។

អតិថិជនដែលពុំទាន់បានភ្លក្សរសជាតិដ៏ឆ្ងាញ់របស់ Tealive ឬចង់ផ្លាស់ប្តូររសជាតិតែគជ់ថ្មី អាចកម្មង់បានឥលូវនេះដោយងាយៗ រហ័សទាន់ចិត្ត អាចជ្រើសរើសរសជាតិតែគជ់តាមតម្រូវការបាន តាមរយៈ App៖ Nham24 ឬ Food Panda ឬ E-get Tealive Cambodia 310 ឬក៏អាចអញ្ជើញមកហាង Tealive Cambodia 310 ដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅផ្លូវ ៣១០ កែងផ្លូវ ៩៥ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កញ្ញា សុខ ពិសី ធានាថារសជាតិតែគជ់ពីហាងកញ្ញា គឺឆ្ងាញ់ជាប់មាត់ ត្រូវចិត្តដូចជាបានភ្លក្សរសជាតិដើមនៃតែគជ់របស់ហាងTealive នៅក្រៅប្រទេសអ៊ីចឹងដែរ។

លោកអ្នកអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ: 081 896 111 ឬអាចកម្មង់តាមរយៈ App៖ Nham24 និង E-get។

តោះ! អាកាសធាតុក្តៅបែបនេះ លោកអ្នកប្រហែលជាត្រូវការតែគជ់ត្រជាក់ៗហើយមែនទេ? កុំភ្លេចគាំទ្រ និងកម្ម៉ង់តែគជ់ពីហាងTealive Cambodia 310 ទាំងអស់គ្នាណា៕