(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀង វី ឌីណែត បានជាសះស្បើយពីជំងឺកូវីដ-១៩ នៅពេលនេះកូនស្រីម្នាក់ទៀតហើយ របស់តារាចម្រៀងជើងចាស់ ហួរ ឡាវី បានជាសះស្បើយពីជំងឺកាចសាហាវកូវីដ-១៩នេះ ពោលកូនស្រីពៅរបស់លោក ឈ្មោះថា វី ឌីនូ បានជាសះស្បើយនៅថ្ងៃនេះហើយ។
បើតាមការបង្ហោះសារនៅមុននេះបន្តិចពីសំណាក់កញ្ញា វី ឌីណែត បានឲ្យដឹងយ៉ាងដូច្នេះថា «Congratulations ប្អូនស្រីខ្ញុំ គាត់បានទៅផ្ទះហេីយ គាត់រង់ចាំថ្ងៃនេះយូរហេីយ គាត់សម្រាកព្យាបាលនៅពេទ្យតែម្នាក់ឯងយូរហេីយ ឡូវគាត់ជា បានទៅផ្ទះហេីយ ខំប្រឹងឡេីង»។
គួរជម្រាបថា ក្រុមគ្រួសាររបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានមហាជនដឹងថា បានវាយប្រហារដោយជំងឺដ៏កាចសាហាវកូវីដ-១៩ យ៉ាងខ្លាំង ខណៈភរិយារបស់លោក ទើបតែទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅថ្មីៗនេះ ដោយសារជំងឺកាចសាហាវកូវីដ-១៩។
ងាកមកកូនស្រីរបស់លោកវិញ សរុប៣នាក់ បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែរហូតមកទល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ កូនស្រីរបស់លោក ហួរ ឡាវី ពីរនាក់ហើយបានជាសះស្បើយពីជំងឺនេះ ដូចជា កញ្ញា វី ឌីណែត និងកូនស្រីពៅរបស់លោក គឺវី ឌីនូ និងនៅសល់តែម្នាក់ទៀតប៉ុណ្ណោះ មិនទាន់ជាសះស្បើយ ដោយកំពុងសម្រាកព្យាបាល៕