(ភ្នំពេញ)៖ តោះនាំគ្នាទូទាត់ថ្លៃទំនិញតាម QR Code អេស៊ីលីដាម៉ូបាល ដែលអាចការពារការរីករាលកូវីឌ-១៩ ពីការកាន់ក្រដាសប្រាក់ទូទាត់ទំនិញ ឬសេវាកម្មរវាងអ្នកលក់និងអ្នកទិញ កាន់លុយអាប់ចុះអាប់ឡើង ហុចឲ្យគ្នាទៅវិញទៅមក វាជាហានីភ័យឆ្លងមេរោគកូវីដ-១៩ បានយ៉ាងងាយ បើយើងមិនបានធ្វើអនាម័យឲ្យបានត្រឹមត្រូវទេនោះ។
បើយោងតាមអ្នកជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា ក្រដាសលុយ ក៏ជាភ្នាក់ងារចម្លងមេរោគកូវីដ-១៩ដែរ នៅពេលដែលលុយនោះបានប្រឡាក់នូវទឹករំអិលពីផ្លូវដង្ហើមរបស់អ្នកដែលមានផ្ទុកមេរោគ កូវីដ-១៩ ហើយក្រដាសលុយនោះត្រូវបានប៉ះពាល់បន្តៗគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដូច្នេះសូមអតិថិជនងាកមកប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់តាមអេស៊ីលីដាម៉ូបាលវិញ ដែលអាចការពារបានពីការឆ្លងមេរោគនេះជាយថាហេតុបានផងដែរ។
ដោយសាតែអេស៊ីលីដាម៉ូបាលមានមុខងារសំបូរបែប ជាពិសេសមានមុខងារមួយដែលមានឈ្មោះថា My QR មុខងារនេះ គឺបង្កើតឡើងដោយស្វ័យប្រវត្តិនៅពេលអតិថិជនចុះឈ្មោះប្រើប្រាស់ ហើយងាយមែនទែនអតិថិជនលោកអាចផ្ញើQR នេះទៅឲ្យបងប្អូន មិត្តភ័ក្ត ឬដៃគូសម្រាប់ស្កេនទូទាត់បានភ្លាមៗ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានបញ្ជាក់ឲ្យដឹងថា ធនាគារ អេស៊ីលីដា មានដៃគូជាហាងលក់ទំនិញជាង ៧ម៉ឺនកន្លែង ដែលអ្នកទិញអាចទិញទំនិញពីហាងទំនិញនានា ដោយពុំចាំបាច់កាន់ក្រដាសប្រាក់ គ្រាន់តែស្កេនជាមួយ QR Code អេស៊ីលីដាក៏ទទួលបានបញ្ជុះតម្លៃពីហាងទាំងនោះ បើចំពោះហាងដទៃទៀតដែលមិនទាន់មាន QR Code សម្រាប់ធ្វើការទូទាត់ ម្ចាស់ហាងទំនិញគ្រាន់តែទាញយកកម្មអេស៊ីលីដាម៉ូបាលមកដាក់ក្នុងទូរស័ព្ទដៃ ហើយចុះឈ្មោះប្រើប្រាស់តាមតម្រូវការរបស់ធនាគារ ភ្លាមៗម្ចាស់ហាងទំនិញទាំងនោះនឹងមាន QR Code សម្រាប់អតិថិជនស្កេនទូទាត់ថ្លៃទំនិញបានដូចគ្នា (នៅពេលអ្នកទិញមានអេស៊ីលីដាម៉ូបាល) អ្នកលក់គ្រាន់តែបើក My QR Code ឲ្យអ្នកទិញស្កេន ទូទាត់ជាការស្រេច។
នៅពេលអ្នកទិញស្កេនហើយ អ្នកលក់នឹងទទួលបានសារលោតបញ្ជាក់ជាដំណឹង នៅក្នុងទូរស័ព្ទដៃរបស់គាត់ Notification ថា ទទួលបានលុយទូទាត់ថ្លៃទំនិញ មិនតែប៉ុណ្ណោះគាត់ (អ្នកលក់) ក៏អាចឆែកមើលប្រតិបត្តិការ ឆែកមើលសមតុល្យគណនី...ផ្សេងៗ ពីអេស៊ីលីដាម៉ូបាលបានផងដែរ វាមិនត្រឹមតែងាយស្រួលក្នុងការទូទាត់ប៉ុណ្ណឹងទេ អេស៊ីលីដាម៉ូបាល ប្រៀបបានដូចជាធនាគារក្នុងដៃ ក្នុងផ្ទះអីចឹង សម្រាប់ធ្វើប្រតិបត្តិការតែមួយកន្លែងមិនបាច់ចេញក្រៅផ្ទះ ដូចជា ដាក់ប្រាក់ ដកប្រាក់ បើកប្រាក់បៀវត្ស ដកប្រាក់រហ័ស បើកប្រាក់ផ្ទេរតាមអេស៊ីលីដាម៉ូបាល បើកគណនីធនាគារ ស្នើសុំប័ណ្ណអេធីអឹមបានភ្លាមៗ បង់វិក្ក័យបត្រអគ្គិសនីកម្ពុជា បញ្ចូលលុយទូរសព្ទ ផ្ទេរប្រាក់ទៅប័ណ្ណវីសា និងម៉ាស្ទ័ររបស់ធនាគាផ្សេងក្នុងស្រុកបានរហូតដល់ ២,៥០០ដុល្លារ ក្នុង១ថ្ងៃ និងសេវាកម្មជាច្រើនទៀត។
សូមចូលរួមទាំងអស់គ្នា នៅផ្ទះឈ្នះកូវីដ រក្សាសុវត្ថិភាព ៣កុំ ៣ការពារ ដែលជាវិធានការណ៍របស់រដ្ឋាភិបាល អ្នកទាំងអស់គ្នា នឹងឈ្នះកូវីដ-១៩៕