(ភ្នំពេញ)៖ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដែលផ្គត់ផ្គង់សម្ភារសំណង់មួយចំនួន នៅតែបន្តនាំមុខគេលើការផ្គត់ផ្គង់បេតុងលាយស្រេច សម្រាប់វិស័យសំណង់នៅកម្ពុជា។

ការបន្តឈានមុខគេលើការផ្គត់ផ្គង់បេតុងលាយស្រេចនេះ គឺដោយសារការទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន។

ការវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាទំនើប ការមានរោងចក្រច្រើនទីតាំង ការត្រួតពិនិត្យលើវត្ថុធាតុដើមយ៉ាងហ្មត់ចត់ ការមានមន្ទីរពិសោធន៍គុណភាពបេតុងដ៏ទំនើប ព្រមទាំងការទទួលបានវិញ្ញាបនប័ត្របញ្ជាក់គុណភាព ISO 9001:2015។

អ្នកនាង ផាន ស្រីរ័ត្ន អ្នកគ្រប់គ្រងផ្នែកលក់បេតុង នៃជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និយាយថា «បេតុងលាយស្រេច ជីប ម៉ុង ផ្តោតលើអតិថិជន ដោយធានាគុណភាព និងបរិមាណត្រឹមត្រូវ ជូនអតិថិជន ជាពិសេសមានអ្នកជំនាញផ្នែកបេតុលាយស្រេច ចាំជួយបម្រើអតិថិជនគ្រប់ពេលវេលា»

អ្នកនាង ផាន ស្រីរ័ត្ន បន្ថែមថា ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ធានាការផ្គត់ផ្គង់បេតុងលាយស្រេច ជីប ម៉ុង គ្រប់គ្រាន់ គ្រប់ពេលវេលា សម្រាប់គ្រប់គម្រោងនានា ដោយសារមានរោងចក្រកិនថ្មសម្រាប់យកមក ផលិតបេតុង និងរោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ដ៏ធំនៅខេត្តកំពត។

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ មានប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យការដឹកជញ្ជូនយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវការដឹកជញ្ជូនបេតុងទាន់ពេលវេលា និងគ្រប់គ្រងការដឹកជញ្ជូនបានយ៉ាងត្រឹមត្រូវ។

ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ផ្តោតសំខាន់បំផុត គឺសុវត្ថិភាពសម្រាប់បុគ្គលិក ដោយរួមមានទាំងសុវត្ថិភាពការងារ សុវត្ថិភាពនៃការបើកបរលើដងផ្លូវ និងសុវត្ថិភាពនៃការបំពេញការងារ ក្នុងអំឡុងដែលយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩៕