(ភ្នំពេញ)៖ គន្លឹះសំខាន់ចំនួន ៧ ដែលធ្វើឲ្យ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ក្លាយជាប្រធាននាយកប្រតិបត្តិធនាគារអន្តរជាតិធំមួយនៅកម្ពុជា ហើយ លោកបណ្ឌិត ក៏ជាមេដឹកនាំវ័យក្មេង លេចធ្លោរមួយរូបនៅក្នុងវិស័យឧស្សាហកម្មហិរិញ្ញវត្ថុផងដែរ។

លោកបណ្ឌិត ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា កត្តាចម្បងគឺការបង្កើតនូវលទ្ធផលល្អ សម្រាប់ស្ថាប័ន។ នៅក្នុងបរិបទនៃការធ្វើការងារ សូចនាករវាស់វែងដ៏សំខាន់ គឺជាលទ្ធផលដែល លោកបណ្ឌិត បានផ្តល់ឲ្យស្ថាបន វាជាកត្តាកំណត់នូវភាពជោគជ័យ ឬភាពបរាជ័យនៃអាជីពជាអ្នកគ្រប់គ្រង។ បន្ទាប់មកគឺភាពស្មោះត្រង់ចំពោះស្ថាប័ន និងការបង្កើតបាននូវទំនាក់ទំនងដ៏ល្អជាមួយសហការី។ ចំនុចទី ៣ និងទី ៤ គឺ ឥរិយាបថវិជ្ជមាន និងភាពបត់បែនតាមកាលៈទេស។

លោក បណ្ឌិត បានបញ្ជាក់ថា៖ «បើនិយាយឲ្យសាមញ្ញគឺអ្នកត្រូវបង្ហាញនូវអាកប្បកិរិយាល្អភាពវិជ្ជមានដែល អនុញ្ញាតឲ្យអ្នកធ្វើការបានល្អជាមួយអ្នកដទៃ និងអភិវឌ្ឍស្មារតីនៃ ការធ្វើការងារជាក្រុមឲ្យកាន់តែប្រសើរ។ បន្ទាប់មកគឺសមត្ថភាពនៃការផ្លាស់ប្តូរ ឬការចុះ សម្រុងក្នុងការធ្វើការងារ និងការសម្រេចចិត្តភ្លាមៗ ពីព្រោះបច្ចុប្បន្នទីផ្សារមានការប្រកួតប្រជែងខ្លាំង។ ដូច្នេះអ្នកត្រូវតែបន្ថែមនូវធាតុផ្សំ ឲ្យបានត្រឹមត្រូវដែលក្នុងនោះរួមមាន ភាពនៃការបត់បែនតាមកាលៈទេស និងការសម្រេចចិត្តឲ្យបាន ឆាប់រហ័ស»។

ជាមួយនឹងចំនួនប្រជាជនប្រមាណ១៦លាននាក់ប្រទេសកម្ពុជា បានបង្ហាញនូវការប្រកួតប្រជែង ក្នុងវិស័យធនាគារដែលបានរាប់បញ្ចូល ធនាគារពាណិជ្ជចំនួន៤៣ ធនាគារឯកទេសចំនួន១៤រួមបញ្ចូលនូវធនាគាររដ្ឋចំនួន១ការិយាល័យតំណាងធនាគារពាណិជ្ជបរទេសចំនួន៥ ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន៧៤ ដែលចំនួន ៧ មានសិទ្ធិប្រមូលប្រាក់កម្ចីរបស់អតិថិជន និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១៥។

លោក បណ្ឌិត ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា នេះហើយជាមូលហេតុដែលអ្នកដឹកនាំ ក្នុងវិស័យនេះចាំបាច់ត្រូវ មានបទពិសោធន៍ច្រើន។ នេះជាចំនុចទី ៥ ហើយក៏ជាចំនុចដែលសំខាន់ បំផុតផងដែរ។ ខ្ញុំមាន បទពិសោធន៍ជាង ១៦ ឆ្នាំក្នុងឧស្សាហកម្មធនាគារក៏ដូចជាការធ្វើការនៅធនាគារពាណិជ្ជ ធំៗ មួយចំនួនផងដែរ ហើយបទពិសោធរបស់ខ្ញុំនេះដែរ ជាកត្តាសំខាន់ដែលអនុញ្ញាតឲ្យខ្ញុំឈានមក ដល់កម្រិតនេះបាន»។ ការសិក្សាគឺជាកត្តារួមចំណែកដ៏សំខាន់ ក្នុងការចាប់យកឱកាសការងារ។ បើមិនមានការអប់រំក្នុងការដឹកនាំស្ថាប័នហិរញ្ញវត្ថុនោះទេ ក៏មិនអាចមាន បទពិសោធន៍បានដែរ។

លោក បណ្ឌិត ម៉ូរ៉ារិទ្ធ ទទួលបានសញ្ញាបត្រ បណ្ឌិត ឯកទេសគ្រប់គ្រងពាណិជ្ជកម្មជំនាញ ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០១៤ និង ទទួល បានសញ្ញាបត្រ ជំនាញជាន់ខ្ពស់ខាងថ្នាក់គ្រប់គ្រងល្អ (CME) ពី Harvard Business School, Boston, USA នៅឆ្នាំ ២០១៩ ដែលជាកម្មវិធីដ៏ល្បីល្បាញរបស់ សាកលវិទ្យាល័យកំពូលរបស់អាមេរិក ដែលត្រូវសិក្សាក្នុងរយៈពេល ៣៦ ខែ»។ 

លោក បណ្ឌិត មានប្រសាសន៍ថា៖ «ខ្ញុំក៏បានបោះពុម្ភផ្សាយនូវកិច្ចការស្រាវ ជ្រាវរបស់ខ្ញុំជាអន្តរជាតិផងដែរ។

នៅក្នុងឆ្នាំ ២០១២ ការសិក្សារបស់ខ្ញុំទាក់ទងអំពីប្រព័ន្ធធនាគារនៅកម្ពុជា ហើយត្រូវបានបោះពុម្ពផ្សាយដោយ មជ្ឈមណ្ឌលសិក្សាសម្រាប់តំបន់អាស៊ានប្រចាំ នៅសាកលវិទ្យាល័យ «ANTWERP» ប្រទេសប៊ែលហ្ស៊ីក។

នៅឆ្នាំ ២០១៩ លោកបណ្ឌិត ម៉ូរ៉ារិទ្ទ បានក្លាយជាសហអ្នកនិពន្ធនៃឯកសារស្រាវជ្រាវស្តីពី «ការធ្វើពាណិជ្ជកម្មតាមរយៈអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា៖ការសិក្សាស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងអាស៊ាន» ត្រូវបានបោះពុម្ពផ្សាយដោយ Routledge នៅចក្រភពអង់គ្លេស ហើយកិច្ចការ ទាំងនេះផងដែរគឺជាសមិទ្ធិផលនៃការបោះពុម្ពផ្សាយជាអន្តរជាតិ។

លោក បណ្ឌិត បានបន្តថា៖ «បន្ទាប់ពីអនុវត្តនូវចំនុចទាំងអស់នេះ យើងនៅតែត្រូវការនូវធាតុផ្សំចុងក្រោយដែលជាការតបស្នងដល់សហគមន៍វិញ។ ការងារសង្គមមានន័យថាយើងចូលរួមចំណែកជួយដល់សង្គម របស់យើងតាមដែលអាចធ្វើទៅបាន»។ លោក បណ្ឌិត បានបន្ថែមថា៖ «យើងមិនចាំបាច់រង់ចាំរហូតទាល់តែ យើងក្លាយជាអ្នកមានទើបអាចចូលរួមចំណែកដល់សង្គមវិញនោះទេ។ ឧទាហរណ៍ដូចជាថ្មីៗនេះប្រទេសបានប្រឈមនឹងបញ្ហាដូចជាគ្រោះមហន្តរាយទឹកជំនន់ និងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកល ដូច្នេះយើងបានចូលរួមចំណែកជួយដល់សង្គមតាមអ្វីដែលយើងមាន និងអ្វីដែលយើងអាចធ្វើទៅបាន»

បើទោះបីជាមានការមមាញឹក ក៏លោក បណ្ឌិត ម៉ូរ៉ារិទ្ធ បានឆ្លៀតពេលចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ដល់និស្សិតនៅសាកលវិទ្យាល័យឯកជន និង រដ្ឋ នៅចុងសប្តាហ៍ ផងដែរ។ លោក បណ្ឌិត បាននិយាយថា៖ «នេះគឺដើម្បីចូលរួមចំណែកជួយដល់វិស័យធនធានមនុស្ស ដោយ ចែករំលែកបទពិសោធន៍ជីវិតពិត និងចំណេះដឹងដែលខ្ញុំទទួលបានទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធ្វើឲ្យប្រសើរឡើងនូវធនធានមនុស្សរបស់ប្រទេសយើង ឲ្យឈានទៅកម្រិតមួយទៀត។ នេះហើយជាចំនុចទាំង ៧ ដែលជួយឲ្យខ្ញុំឈានមកដល់ចំនុចនេះ នៅថ្ងៃនេះបាន»ដោយ៖ Chief Bank