(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Real Sociedad បានបញ្ចប់រយៈពេលទន្ទឹងរង់ចាំ ៣៤ឆ្នាំ ដើម្បីក្លាយជាជើងឯកពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey 2020 ក្រោយយកឈ្នះគូប្រជែង Athletic Bilbao ត្រឹមលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្ររាត្រីថ្ងៃសៅរ៍ ទី០៣ ខែមេសា។

Real Sociedad ឈ្នះជើងឯក Copa del Rey ចុងក្រោយក្នុងឆ្នាំ១៩៨៧។

កីឡាករខ្សែការពារ Inigo Martinez ត្រូវបានពិន័យកាតក្រហមបណ្តេញពីទីលានភ្លាមៗ តែក្រោយយកបានត្រឹមកាតលឿងវិញ បន្ទាប់ពីអាជ្ញាកណ្តាលពិនិត្យប្រព័ន្ធមានដល់ទៅ ៥នាទីពីកំហុសដែលបានទាញខ្សែបម្រើស្លាប Portu ដួលក្នុងប្រអប់គ្រោះថ្នាក់។

ជាលទ្ធផលអាជ្ញាកណ្តាលបានផ្តល់បាល់ ១១ម៉ែត្រឲ្យទៅ Sociedad ដែលទាត់បានសម្រេចដោយកីឡាករ Mikel Oyarzabal នៅនាទី៦៣ ដើម្បីគ្រងជើងឯក Copa del Rey ឆ្នាំ២០២០ ដែលលើកមកប្រកួតនៅឆ្នាំវិញ ដោយសារវិបត្តិជំងឺ Covid-19។

មួយវិញទៀត សមាជិកលេងនៅលីកំពូលអេស្ប៉ាញដូចគ្នា Bilbao ក៏ពុំទាន់អស់សង្ឃឹមឡើយ ដោយត្រូវតតាំងជាមួយ FC Barcelona ក្នុងពានរង្វាន់ Copa del Rey ឆ្នាំ២០២១ ម្តងទៀតដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមេសាដ៏ខ្លីខាងមុខ៕