(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាទៀត ដែលរួមមានដូចតទៅ៖
១៖ វាសនារបស់យើង ស្ថិតក្នុងដៃរបស់យើង (សុភាសិត)
២៖ បើបណ្តោយឱ្យមនុស្សម្នាក់ក្លាយជាអាទិទេពហើយ នោះរដ្ឋាភិបាលក៏គ្មានភាពចាំបាច់ទៀតដែរ (ថូម៉ាស់ ជេហ្វហ្វឺរសុន ប្រធានាធិបតីទី៣)។
៣៖ ផឹកទឹក ឱ្យនឹកប្រភព (សុភាសិតខ្មែរ)
៤៖ អ្នកមានគតិបណ្ឌិត តែងធ្វើរួចហើយ ទើបនិយាយជាក្រោយ (ខុង ជឺ)
៥៖ ចង់ធ្វើការធំ កុំខ្លាចលំបាក (ឆាវ ឆាវ)៕