(ភ្នំពេញ)៖ ធនាគារឯកទេសវីង បានជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា ការផ្ញើប្រាក់ពីគណនីវីងទៅគណនីវីងផ្សេងទៀតតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នឹងមិនអស់ថ្លៃសេវាឡើយ។

អតិថិជនវីងទាំងអស់ នឹងកាន់តែងាយស្រួយជាមួយការផ្ញើប្រាក់ទៅកាន់ដៃគូរម្ខាងទៀត ដោយសេរីគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្រាន់តែចុចពីរបីដង លើទូរស័ព្ទដៃរបស់អតិថិជន នោះអតិថិជននឹងអាចផ្ទេរប្រាក់ បានរហូតដល់២០,០០០ដុល្លារក្នុងមួយថ្ងៃ។

ការផ្តល់ជូនដ៏ពិសេសនេះ នឹងធ្វើឡើងសម្រាប់តែអតិថិជន ដែលធ្វើប្រតិបត្តការផ្ទេរប្រាក់តាមរយៈកម្មវិធី Wing Money App ទៅកាន់អតិថិជនដែមានគណនីវីងតែប៉ុណ្ណោះ។

ការផ្តល់ជូននេះនឹងប្រព្រឹត្តឡើងចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
សម្រាប់អតិថិជនដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីងអាចតំឡើងកម្មវិធីនេះ ដោយគ្រាន់តែចូលទៅក្នុង App Store ឬ IOS រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំ ដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច។

ជាមួយកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចបញ្ចូលទឹកប្រាក់ ក្នុងគណនីវីងបានយ៉ាងឆាប់រហ័សគ្រប់ទីកន្លែង ជាមួយភ្នាក់ងារវីងជាង៩,០០០កន្លែងនៅទូទាំងប្រទេស និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាមួយការទិញទំនិញតាមអនឡាញ បង់វិក្កយបត្រទឹក ភ្លើង សំរាម និងសេវាកម្មជាច្រើនផ្សេងទៀត៕